ក្រុមហ៊ុន Hearing Ads Cambodia បានផ្តល់កាសជំនួយត្រចៀកតម្លៃពាន់ដុល្លារដល់លោកតា ម៉ែន និង ទឹកប្រាក់៥០០ដុល្លារពីលោកតា ដំបងដែក

0

ក្រោយសារភាពថាមានបញ្ហាធ្ងន់ត្រចៀកស្ដាប់មិនសូវបាន តារាសម្ដែង លោកតា ម៉ែន ទទួលបានកាសជំនួយ ដើម្បីសម្រួលបញ្ហាស្ដាប់មិនសូវឮ របស់លោកតាហើយ ដោយក្រុមហ៊ុន Hearing Ads Cambodia ដែលផ្គត់ផ្គង់កាសត្រចៀកនៅកម្ពុជា គឺជាអ្នកផ្ដល់ជូន។ នៅក្នុងពិធីប្រគល់កាសត្រចៀកនោះ លោកស្រី ហង្ស សុវណ្ណារី ហៅ លោកតាដំបងដែក ក៏បានប្រគល់ថវិកាចំនួន៥០០ដុល្លារ តាមរយៈលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានចុះទៅសម្ភាសន៍ដោយផ្ទាល់។

អ្នកស្រី សឹង ស្រីគាង អគ្គនាយិកាក្រុមហ៊ុន Hearing Ads Cambodia បានលើកឡើងថា ដោយសារតែអ្នកស្រីបានស្ដាប់កិច្ចសម្ភាសន៍ហើយបានដឹងថា លោកតា ម៉ែន មានបញ្ហាធ្ងន់ត្រចៀក ហើយគ្មានលទ្ធភាពព្យាបាល ទើបអ្នកស្រី និង ស្វាមីក៏សម្រេចផ្ដល់កាសត្រកាសត្រចៀកជូន។ លោកស្រីថា ដើម្បីផ្ដល់ជូនកាសត្រចៀកនេះ លោកស្រីបានអោយស្វាមីទៅយកលោកតាដល់ផ្ទះ នៅច្បារអំពៅ ដើម្បីអោយលោកតា ម៉ែន បានទៅវាស់ត្រចៀកជាមួយម៉ាស៊ីន ហើយក្រោយធ្វើការថត និង វាស់វែង គឺរកឃើញថា លោកតាម៉ែនមានបញ្ហាហឹងត្រចៀក កម្រិតធ្ងន់៨០ភាគរយ ហើយក៏ចាត់ទុកថាសំណាងផងដែរ ដែលតេសកាសជំនួយមួយចំនួន គឺអាចជួយអោយលោកតាទទួលសញ្ញាសំលេង។ អ្នកស្រីថា អ្នកខ្លះបើទោះជាបានពិសោធន៍កាសត្រចៀកច្រើនកម្រិតក៏មិនឮនោះដែរ ដោយសារតែពួកគាត់បណ្ដោយអោយបញ្ហាធ្ងន់ត្រចៀក ក្លាយជាបាត់សញ្ញាសំលេងលែងទទួល។ អ្នកស្រីសប្បាយចិត្ត ដែលលោកតាម៉ែន ស្ដាប់ឮដូចគ្មានបញ្ហា ហើយថែមទាំងមានបញ្ហាត្រចៀកដូចមុនក្រោយបំពាក់ឧបករណ៍ជូន។ អ្នកស្រីថា កាសត្រចៀកដែលផ្ដល់ជូននេះ មានតម្លៃសរុបជាង១០០០ដុល្លារ ក្នុងមួយគូ គឺដាក់ជូនទាំងសងខាងតែម្ដង ខណៈដែលអ្នកស្រីថា ក្រុមហ៊ុននឹងឧបត្ថម្ភមួយជីវិត គឺខូចដូរថ្មី និង ផ្ដល់ជូនរហូត ទាល់តែលោក តាមែនប្រើកាសជំនួយលែងកើត។

នៅក្នុងឱកាសផ្ដល់ជូននូវកាសជំនួយនោះ លោក មិន សារិន ហៅ ម៉ែន ក៏ទទួលបានប្រាក់ឧបត្ថម្ភចំនួន៥០០ដុល្លារ ពីលោកតាដំបងដែក តាមរយៈលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាផងដែរ ដោយលោកតាដំបងដែកផ្ដល់ជូនលោកតា ដើម្បីអោយលោកតា មានថវិកាមួយចំនួនសម្រាប់ព្យាបាលខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here