កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០២២ តារា TiK Tok ម៉ែកុលាប បានរៀបចំពីធីខួបកំណើត ដោយបានបង្ហោះមិនដឹងថានឹងមានភ្ញៀវចូលរួមច្រើន ឬយ៉ាងណានោះទេ ប៉ុន្តែនៅថ្ងៃរៀបចំជាក់ស្ដែង គឺថាមិនមាបតុអោយភ្ញៀវអង្គុយតែម្ដង ដោយភ្ញៀវរបស់លោក ភាគច្រើនគឺសុទ្ធតែតារាអនឡាញល្បីៗ និង ជាតារាល្បីៗនៅក្នុងសិល្បៈនោះផង។ ម៉ែកុលាប ស្ទើរតែមិនចង់ជឿនោះផង នៅពេលដែលមានអ្នកមានមុខមាត់នៅក្នុងសង្គមយ៉ាងច្រើន បានផ្ដល់កិត្តិយសអោយលោកបែបនេះ។

ម៉ែកុលាប បញ្ជាក់ថា ពិធីខួបដែលបានធ្វើឡើងនេះ គឺទើបតែធ្វើជាលើកទី១ប៉ុណ្ណោះ ហើយក៏មិនគិតធ្វើធំនោះដែរ ប៉ុន្តែដោយសារតែលោកហៅមួយស្ដាយមួយ ទើបចេះតែបន្តហៅ ជាលទ្ធផលគឺរៀបចំដល់២០តុ។ អ្វីដែលកាន់តែធ្វើអោយលោកភ្ញាក់គឺភ្ញៀវមកលើស២០តុ ដល់ថ្នាក់ថែមតុនៅខាងក្នុងមិនគ្រាន់ហើយ ថែមទាំងថែមតុនៅខាងក្រៅទៀត ជិត១០តុ នៅតែខ្វះ។ លោកថានេះជាខួបដែលរៀបចំដោយគ្មានគ្រោងទុកពីចម្ងាយ ពោលគឺគ្រាន់តែនឹកគិតថាចង់ធ្វើ ក៏អញ្ជើញភ្ញៀវតែម្ដង។ វត្តមានភ្ញៀវកិត្តិយស និង តារាល្បីៗយ៉ាងកុះករនៅក្នុងថ្ងៃនោះ បានញាំងពិធីខួបកំណើតរបស់លោកអោយអធឹកអធមយ៉ាងខ្លាំង ស្របពេល ម៉ែកុលាប ក៏កំពុងឡើងកូដនៅក្នុងសិល្បៈ ដែលមានហ្វេនហ្វេនមិនធម្មតា និង មានអ្នកសិល្បៈស្រលាញ់រាប់អានច្រើន។ លោកក៏ទើបតែបានចេញទៅសម្ដែងជាមួយតារាល្បីៗផងដែរ នៅក្នុងប្រទេសកូរ៉េ មុននេះ ដែលធ្វើអោយគេកាន់តែស្គាល់ពីសមត្ថភាព និង ទីផ្សារសិល្បៈរបស់លោក។

LEAVE A REPLY

Please enter your comment!
Please enter your name here