តារាចម្រៀង សំឡេងស្រួយ ឈីន រតនៈ បានបង្ហាញអារម្មណ៍ចូលតួធ្វើអោយ មហាជន និងទស្សនិកជន ដែលទស្សនាការប្រគុំតន្ត្រីមានការភ្ញាក់ផ្អើល។នាងបានច្រៀង ចូលតួជាមួយតារាចម្រៀងរលកក្រោយ ណាន វិសារដោយម្នាក់ៗមានការសុីសង្វាក់គ្នាតែម្តង។

ឈីន រតនៈធ្លាប់បង្ហាញដៃគូចម្រៀងលើឆាក ជាមួយលោកចំរើន។ តែពេលនេះបានងាកមកចាប់ដៃគូជាមួយ អតីតបេក្ខភាពខេមបូឌាអាយឌល រដូវកាលទី៣ ជាជើងខ្លាំងលោក ណាន វិសារ។ យ៉ាងណាទាំងសំឡេងបកម្ពស់កម្ព គឺសាកសមគ្នា។ ជាលើកទី១ បានប៉ះគ្នានៅលើ កញ្ចក់ទូរទស្សន៍ហង្សមាសតែហ្វេនៗ សុទ្ឋតែលើកឡើង ថាមានភាពទាក់ទាញតែម្តង។

ឈិន រតនៈ បានផ្តើមល្បីល្បាញឈ្មោះក្នុងវិស័យចម្រៀងក្រោយពេលប្រឡងចម្រៀងនាង បានក្លាយជាតារាចម្រៀង ផលិតកម្មហង្សមាស ហើយទទួលបានការងារច្រើន។ឯវិសារ ជាជើងក្រោយទេ តែលោកមានហ្វេនគាំទ្រនៅលើបណ្តាញសង្គមច្រើនណាស់។បើទោះមិនបានពាន ក៍ខាងហង្សមាសមិនមើលរំលងហើយ ផ្តល់ជូននូវការងារច្រៀងសម្តែងតាមឆាកជាហូរហែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here