ព្រោះអត្ថន័យផ្ទៃរឿងពិសេសខ្លាំង អម្ពរ ទេវី ព្រមចាប់គូថតជាមួយ ទេព រិនដារ៉ូ

0

ចេញលទ្ឋផលហើយ ក្រោយពេលលោក ហ្វៃ សំអាងបានចរចារជាមួយ អម្ពរ ទេវីផ្ទាល់ពេលនេះកំពូលតារាសម្តែង ប្រកបដោយភាពបុិនប្រសព្វ បានព្រមទទួលយកសំណើរ។លើសពីនេះ ក៍ទទួលឱកាសចាប់ដៃគូសម្តែងម្តងទៀតជាមួយ លោក ទេព រិនដារ៉ូ ក្រោយខកខានច្រើនឆ្នាំ។

លោកហ្វៃ សំអាង បានសម្រិតសម្រាំងសាច់រឿង និពន្ឋតាក់តែងអស់ជាច្រើនឆ្នាំ។ពិសេសក៍ប្រឹងប្រែងស្វែងរក តួអង្គអោយចំគោលដៅ អត្តចរិកក្នុងផ្ទៃរឿង។ក្រៅពីតារាជើងចាស់គេក៍ឃើញ មានវត្តមានបវរកញ្ញាកម្ពុជាល្បីៗ ក៍ត្រូវបានជ្រើសរើសផងដែរ។
បើតាមការបង្ហោះ ពីអ្កកស្រីនអម្ពរ ទេវី បានសរសេរថា «នាងខ្ញុំពិតជារំភេីបចិត្តនៅពេលដែលឃេីញបង​ប្អូន​នៅតែ​ស្រឡាញ់​គាំទ្រ​ការ​សម្ដែង​របស់​នាង​ខ្ញុំ​ និង​បងទេព​ រិនដារ៉ូ​ ថ្វី​ត្បិត​តែ​នាង​ខ្ញុំ​ជាប់រវល់ការងារផ្ទាល់ខ្លួន​ រវល់ជាមួយនឹងក្រុមគ្រួសា៛យ៉ាងណា​ ក៏​នាង​ខ្ញុំត្រូវ​ពុះជ្រៀកពេលវេលា​៕ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពីបងប្រុស​ ហ្វៃ​ សំអាង​ ទូរសព្ទ័​រៀប​រាប់​ពី​សាច់​រឿង​ និង​តួអង្គ​ដែល​នាង​ខ្ញុំ​ត្រូវ​សម្ដែង​ ទីមួយ​គឺ​ស្រឡាញ់​សាច់​រឿង​ល្អ​ប្លែក​ មាន​ទាំង​អត្ថន័យ​ អត្ថរស​ បង្កប់រសជាតិនិយម​ ៕

ទីពីរ​ជាសម័យ​កាលបូរាណ​ ដែល​មិនធ្លាប់មានផលិតករណាផលិតឡេីយ​។ នាង​ខ្ញុំ​សប្បាយ​ចិត្ត​នឹងត្រៀមខ្លួនដេីម្បីទៅសម្តែង​ភាពយន្ត​ភាគ​ខ្នាត​ធំ​ រឿង​:​អប្សរា​មហាអង្គរ​នេះ ផលិត​ដោយ​ផលិតកម្ម​ ហង្សមាស​ ដែល​ជា​ផលិតកម្ម​ដ៏​ល្បីឈ្មោះ​ ។ នាង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ លោក​ អុឹង​ សុខលាភនាយក​គ្រប់គ្រង​ការ​ផលិត​របស់​ផលិតកម្ម​ ហង្សមាស​ បងប្រុស​ ហ្វៃ​ សំអាង​ ដែល​ផ្ដល់​កិត្តិយស​ដល់​នាង​ខ្ញុំ​ សម្ដែង​ជា​តួ​អ្នក​អង្គ​ម្ចាស់ស្ត្រី​ កាមល​ នាង​ខ្ញុំ​សូម​ជូន​ពរលោក​ទាំង​ពីរ​ព្រម​ទាំង​បងប្អូន​ទស្សនិកជន​ទាំង​អស់​ជួបតែ​បុណ្យ​សំណាង​ល្អ​នៅក្នុង​ជីវិត​ជា​រៀង​រហូត»៕

LEAVE A REPLY

Please enter your comment!
Please enter your name here