កំពូលតារាចម្រៀង និង សម្ដែងស្រី កញ្ញា Kat Katreeya ឬ Katreeya English ម្ចាស់បទ « Ok ណាចាស » បានធ្វើអោយក្លិបកម្សាន្ត Jet កក្រើក និង មានអ្នកចូលយ៉ាងច្រើន កាលពីយប់ថ្ងៃទី១៤ តុលា ឆ្នាំ២០២២ ក្នុងគ្រាដែលកំពូលតារាថៃរូបនេះ មានវត្តមានច្រៀងរាំ។ នាងបានធ្វើអោយមានការចាប់អារម្មណ៍តាំងពីព្រលប់ថ្ងៃទី 14 ខែ តុលា វេលាម៉ោង 6:40នាទី នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមការសាទរ និង ស្វាគមន៍ពីសំណាក់ហ្វេនៗរបស់កញ្ញាយ៉ាងច្រើនកុះករ រួមទាំងវត្តមានថ្នាក់ដឹកនាំរបស់ក្លឹបកំសាន្ត Jet Studio បានមកធ្វើការទទួលស្វាគមន៍។ វត្តមានកំពូលតារាថៃរូបនេះមកច្រៀង បានទាំងធ្វើអោយក្លិបកម្សាន្តដែលទើបដំណើរការមួយនេះ ក្លាយជាក្លិបកម្សាន្តឈានមុខគេមួយ ដែលហ៊ានបោះទុនយកតារាល្បីៗទាំងក្នុងស្រុក និង ក្រៅស្រុកយកមកច្រៀងដោយផ្ទាល់នោះផង។

កញ្ញា បានឱ្យដឹងមុនពេលទៅសម្ដែងថា ក្លឹប Jet ‘Studio Club and Lounge គឺក្លិបកម្សាន្តុមួយ ដែលហ៊ានអញ្ជើញអោយនាងមកច្រៀង ហើយបើទោះជានាងមមាញឹកនឹងការថតកុនជាថ្មី និង ការងារសិល្បៈនៅក្នុងប្រទេសថៃ ក៏នាងទទួលមកច្រៀង ដោយមកដល់មុនម៉ោងសម្ដែងតែប៉ុន្មាននាទី ហើយក៏ឡើងសម្ដែងតែម្ដង។ អ្នកនាងថាមិនបានស្នាក់នៅ និង កម្សាន្តក្នុងដំណើរមកសម្ដែងលើកនេះនោះទេ គឺគ្រាន់តែសម្ដែងចប់ក្នុងក្លិបដ៏ល្បីរបស់លោកឧកញ៉ា ស្រី ចាន់ថន ដែលស្ថិតនៅក្បែរABA ម្ដុំ វិមានឯករាជ្យ ភ្លាម នាងក៏ឡើងយន្តហោះត្រលប់ទៅវិញតែម្ដង ដោយសារតែមានការងារត្រូវបំពេញ ក្នុងប្រទេសថៃ។

លើ FB page ផ្លូវការរបស់Jet Studio club បានឱ្យដឹងថា វត្តមានកញ្ញា ខេតទ្រីយ៉ា ធ្វើអោយក្លិបកម្សាន្តមួយនេះ កកកុញដោយភ្ញៀវយ៉ាងខ្លាំង ហើយក្លិបមួយនេះ ក៏កំពុងសំឡឹងមើលកំពូលតារាថៃបន្តបន្ទាប់ ដើម្បីយកមកសម្ដែងបន្ទាប់ផងដែរ។ ជាមួយស្ទីលថ្មី ក្បាច់រាំប្លែក ក្នុងការសម្ដែងកាលយប់ថ្ងៃទី១៤ តុលា នោះ ខេត នៅតែទាក់ទាញអ្នកគាំទ្រខ្លាំង រហូតបញ្ចប់ Show របស់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here