ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាបេក្ខនារីល្អមួយ ក្នុងការតាមដានព្រឹត្តិការណ៍ ប្រកួត Miss Grand International លើកទី១០ នាប្រទេសឥណ្ឌូនេសុី។ គ្រប់វគ្គដែលនាងចេញប្រកួតឃើញថា មិនអន់ជាងគេនោះឡើយ។ ចុងក្រោយនាងត្រូវចូលទៅសម្ភាសន៍បន្ទប់សម្ងាត់ ជាមួយគណៈកម្មាការ៣រូប។នាងតាំងចិត្តបានល្អរហូតBoos Nawat សរសើរពីសេចក្តីព្យាយាមក្នុងការនិយាយភាសាអង់គ្លេសរបស់នាង។

ក្រោយចប់ភារៈកិច្ចនេះ សារ៉ាវឌ្ឍី បង្ហោះសារថា«ខ្ញុំធ្លាប់តែទទួលបានការbullyក្នុងការប្រេីប្រាស់ភាសា គេតែងតែនិយាយខ្ញុំមិនពូកែអង់គ្លេស ស្ទេីរភាសា តែសូមអរគុណ boss ដែរសរសេីរការនិយាយអង់គ្លេសរបស់នាងខ្ញុំ ពិតជារំភេីបណាស់លេីកទីមួយហេីយមានអ្នកមកសួរបែបនេះ ពិតជាកក់ក្តៅខ្លាំងណាស់ MGI ❤️🙏»

នេះជាខ្លឹមសារឆ្លងឆ្លើយជាមួយគណៈកម្មាការ៖
សរុបសេចក្តីការ​សម្ភាសន៍​បន្ទប់ខ្មៅថ្ងៃនេះ :
ជំរាបសួរ នាងខ្ញុំ​ ពេជ្រ​វត្តី​ សារ៉ាវឌ្ឍី​ ជាតំណាងព្រះរាជាណាចក្រកម្ពុជា ខ្ញុំគឺជាអ្នកសម្តែងនឹងអ្នកបង្ហាញម៉ូតនៅប្រចាំប្រទេសកម្ពុជា​ ខ្ញុំគឺជាក្មេងស្រីដែលកេីតនឹងធំធាត់នៅលេីទឹកដីខាង​សមុទ្រ​ដែលជាខេត្តដ៏ស្រស់ស្អាតមួយគឺខេត្តព្រះសីហនុ នៅទិស​នារតី​ នៃប្រទេសកម្ពុជា។
គណៈកម្មការ​ : កម្ពុជា​មានកោះ? លោកណាវ៉ាត់ឆ្លេីយកាត់ថា​ គឺមាន🙏
វត្តីបន្ត : នេះគឺពិតជាលេីកទីមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំបានតំណាងប្រទេសមកចូលរួមនូវការប្រកួតសម្រស់ដ៏ធំមួយ នឹងជាផ្នែកមួយនៃគ្រួសាររបស់ MGI ។
លោកណាវ៉ាត់ : ហេតុអី​អ្នកនិយាយភាសា​អង់គ្លេស​បានល្អ? និយាយបានយ៉ាងដូចម្តេច?
វត្តី​ : ខ្ញុំប្រាប់អ្នករឿងការពិតមួយ – កាលពីមុនខ្ញុំមិនចេះ​និយាយអង់គ្លេសទេ​ ព្រោះខ្ញុំគ្មានលុយសម្រាប់ការសិក្សា តែនៅពេលដែលខ្ញុំមានការងារ មានអាជីពជាអ្នកសម្តែង​ ខ្ញុំមានលុយ ខ្ញុំបានទៅរៀន​អង់គ្លេស​ 6ខែ​ មុនចូលរួម​ប្រកួត Miss Grand Cambodia. ពីព្រោះ​ខ្ញុំចង់និយាយ​អង់គ្លេស​ ខ្ញុំចង់បង្ហាញពីការតស៊ូជាមួយក្តីសុបិន្តរបស់ខ្ញុំ ដេីម្បីក្លាយជា Miss Grand International 2022 ហេីយខ្ញុំនឹងធ្វេីអោយអស់ពី​សមត្ថភាព​ដេីម្បីប្រជាជនរបស់ខ្ញុំ នឹងអោយពួកគាត់មាន​មោទនភាព​ចំពោះខ្ញុំដែលមានខ្ញុំ​ជា​ម្ចាស់ក្សត្រី​តំណាងកម្ពុជា ។
លោកណាវ៉ាត់ : ខ្ញុំដឹងថាអ្នកចេះភាសាថៃ​ តេីអ្នករៀនវាយ៉ាងដូចម្តេច?
វត្តី : ខ្ញុំរៀនតាមរយៈការមេីលរឿងថៃ ( វត្តី: ខ្ញុំសុំនិយាយភាសាថៃណា ) ខ្ញុំចូលចិត្ត​មេីលរឿងថៃណាស់ ហេីយ​ចូលចិត្ត​ខ្លាំងទៀត ខ្ញុំដឹងថាខ្ញុំពិបាកក្នុងការចូលរៀនភាសាថៃដោយសារខ្ញុំគ្មានលុយអ្នកក៏ដឹង ខ្ញុំមេីលរឿងថៃមួយរឿងដប់ដង😁
លោកណាវ៉ាត់ : រឿងណាអ្នកចូលចិត្ត?
វត្តី : ខ្ញុំចាំមិនបានទេណា​ តែខ្ញុំមេីលគ្រប់រឿងទាំង​បុស្តិ​លេខ3​ លេខ7 ក៏ដូចជា​មើល​ Miss Grand ដែរចា៎ ចូលចិត្ត​មេីលគេសួរវគ្គសំនួរចំលេីយ។
លោកណាវ៉ាត់​ : ចូលចិត្ត​តួម្នាក់ណា?
វត្តី​ : ខ្ញុំចូលចិត្ត​តួស្រីគឺ​ Kim Berley .
លោកណាវ៉ាត់​ : ចុះតួប្រុស?
វត្តី​ : មិនមានទេ! ព្រោះខ្ញុំមិនចូលចិត្តមនុស្សប្រុសទេ! ( សម្លេងហ៊ោរលោកណាវ៉ាត់​ផ្អេីលបន្ទប់😁 )
លោកណាវ៉ាត់​ : អូហូ​ មាន story ទៀត😁 ចូលចិត្ត​ Engfa អត់?
វត្តី​ : ចូលចិត្ត​ចា៎ ❤️ និយាយត្រង់ហេីយណា😜
សំនួរ : បើសិនជាអ្នកមិនបានឈ្នះ តើអ្នកណាដែលអ្នកគិតថាជាអ្នកឈ្នះ MGI 2022 ?
ស្រីតី : ខ្ញ៉ំជ្រើសយកគាត់ ព្រោះខ្ញ៉ំត្រាប់តាមបែបផែនជីវិតរបស់គាត់ជាយូរណាស់មកហើយ មិនមែនដោយសារតែទេីបមកនៅទីនេះទេ ម្នាក់នោះគឺ Miss Grand Thailand Engfa ព្រោះគាត់ជាមនុស្សតស៊ូ ហើយខ្ញ៉ំក៏ជាមនុស្សតស៊ូដូចគ្នា ខ្ញ៉ំចូលចិត្តគាត់ខ្លាំងណាស់ ព្រោះគាត់មាន talent អាច show និងអាចធ្វើការជាមួយ MGI ទាំងអស់បាន។
( បង្ហាញពីការប្រម៉ូតទឹកអប់ MGI )
ចុងបញ្ចប់វត្តបាននិយាយថា​ ខ្ញុំមិនចូលចិត្តមនុស្សប្រុសទេ! ព្រោះកាលខ្ញុំនៅអាយុ6ឆ្នាំ ខ្ញុំត្រូវ​មិត្តភ័ក្ដិ​ប៉ារបស់ខ្ញុំបៀតបៀន ( Sexual Harassment )។
Pich Votey Saravody Official 👸🏻
Miss Grand Cambodia 🇰🇭

LEAVE A REPLY

Please enter your comment!
Please enter your name here