ខុសពី លោកជំតាវមួយចំនួន ដែលរស់នៅជាមួយស្វាមីងារឋានៈខ្ពស់ ។ ពេលនេះគេស្រាប់តែឃើញអតីតតួឯកស្រីរឿង នេសាទក្រពើ សុីម សូលិកា នៅតែបង្ហាញសកម្មភាពជាពិធីការិនី ប្រចាំទូរទស្សន៍បាយ័ន។អ្នកនាងហាក់ ដិតដាមជាមួយ អាជីពចាស់នេះ ទោះជាខ្សែជីវិតបានប្រែប្រួលខុសពីមុនឆ្ងាយ។

អតីតាពិធីករ លោក អេង ឬទ្ឋី បានត្រូវរាជរដ្ឋាភិបាល ចាត់តាំងអោយបម្រើការងារក្នុងនាមជាអភិបាលខេត្តរង នៃខេត្តស្វាយរៀង។ លោកនិងភរិយាឃើញថាបង្ហាញសកម្មភាពច្រើនក្នុងមូលដ្ឋានស្រុកភូមិនាតំបន់មួយចំនួន ក្នុងខេត្តស្វាយរៀង។ លោកម៉ែន អេងឬ អេងឬទ្ឋី ឃើញសស្រាក់សស្រាំ ជួយប្រឹក្សាជាមួយក្រុមការងារ ក៍ដូចជាដោះស្រាយភាពចាំបាច់ជូនាបលរដ្ឋ មូលដ្ឋានសំណូមពរ។ ការបញ្ចូលតួនាទីនេះយល់ថា លោកអាចគ្រប់គ្រង និងមើលថែអភិវឌ្ឍន៍ខាងភាគខាងកើតមួយនេះបាន។

ចំពោះអ្នកនាង សុីម សូលិកា វិញឃើញថា ម្តងម្កាលដើរដង្ហែតាមស្វាមី ចុះមូលដ្ឋាន។ ប៉ុន្តែអ្វីដែលគេនៅតែសរសើរ គឺមិនចោលការងារ ជាអ្នកអធិប្បាយ ក្នុងកម្មវិធីចាស់ទុំ «តន្ត្រីស្រុកស្រែ»៕អ្នកនាង មានអនុស្សាវរីយ៍ច្រើន ចំពោះតួនាទីសិល្បៈ ហើយអាចជាការងារឆ្លៀតពេល ដោយមិនប៉ះបាល់ទើប អ្នកនាងអាចលៃលកបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here