ក្រៅពីមាន សូនីតាតារាមិនទាន់រៀបការប្ដីហើយមានទ្រព្យច្រើនព្រោះ អាចទិញបានផ្ទះផ្ទាល់ខ្លួន ជិះរថយន្ដផ្លាស់ប្ដូរជាបន្ដបន្ទាប់ នារយៈពេលចុងក្រោយនេះ មានដូចជា ថន លក្ខិណា,នី មុនីនាថ ,រ៉េត ស៊ូហ្សាណា និង ដួង ម៉ានិច្ច ជាដើម។ចំពោះសូនីតា វិញ ក្រៅពីត្រៀមចំណាយលុយដើរកម្សាន្ដនៅបរទេសយ៉ាង ហោច ណាស់ក៍១ឆ្នាំម្ដងនោះ នាងក៍ មានអាជីវកម្មផ្ទាល់ខ្លួន៣ផ្សេងគ្នាផងដែរនោះគឺហាងកាហ្វេ,ហាងក្រម៉ា និងកាត់ ដេ។នាង ធ្លាប់ វាចាថានឹងយកពេលវេលាទំនេរពីការងារសិល្បៈទាំងអស់ទៅរកស៊ី ខណៈដែលទាំងការថត ភាព យន្ដ និងខារ៉ាអូខេ វិញគឺនាងទទួលតែសាច់រឿងនិងMV បទណាដែលនាងពេញចិត្តទើប ព្រមថត។

នាងបានបង្ហាញការកម្សាន្ត នៅប៉ែកអាស៊ីនិងអ៊ឺរ៉ុប ទិញអ៊ឺវ៉ាន់ម៉ាក ប្រេន ប្រេន ដូចតារាបរទេស ហេតុ នេះហើយម្ហូបបរទេសថ្លៃប៉ុណ្ណា ឲ្យតែល្បីនិង ឆ្ងាញ់នាងមិនខ្លាចនឹងភ្លក្សរសជាតិវានោះទេ។សូនីតា ថែមទាំងបាន បង្កើតពាក្យ ស្លោកប្រចាំ ខ្លួនទៀតផង ថា ”ញាំរបស់អត់ឆ្ងាញ់នាំខាតក្រពះ”នាងថាឲ្យតែរបស់ឆ្ងាញ់មិនដែលរំលង ពី មាត់នាងឡើយ ។ប៉ុ ន្ដែសំណួរដែលមហាជនចង់ដឹងនោះថាតើការរស់នៅដោយជីវិតបែបហ៊ឺហា និងស៊ីវីល័យ រប ស់សូនីតា នោះនាងរកប្រាក់ចំណូលទាំងស្រុងបានមកពីសិល្បៈ ឬមួយក៍ មានគូស្នេហ៍ផ្គាប់ ចិត្តក្រោយ ខ្នង?ការ លើក ឡើងបែបនេះ ដោយសារតែសូនីតា មិនសម្រុក ការ ងារសិល្បៈ ដោយ សកម្មនោះទេ គឺនាងរយាលៗ ហើយ នីតា ធ្លាប់ប្រាប់ថាក្នុង១ឆ្នាំនាងទទួល ថតភាពយន្ដតែ១ រឿងប៉ុណ្ណោះ។ប៉ុន្ដែបើក្រឡេកមកមើលទ្រព្យរបស់នាងវិញ គឺកាន់តែកើនដោយរហ័សនិងស្ថិតក្នុងចំណោមតារាវ័យក្មេងៗពិតជាមិនធម្មតា។

LEAVE A REPLY

Please enter your comment!
Please enter your name here