នៅថ្ងៃទី២៩ តុលា ឆ្នាំ២០២២ នេះ ការប្រគំតន្ត្រីដ៏ធំរបស់Sting នឹងដល់ថ្ងៃដំណើរការហើយ ដោយតារារ៉េបល្បីល្បាញគឺ លោក ជី ដេវីត និង តារាបរទេស២ដួងទៀត សុទ្ធតែត្រូវគេរំពឹងថា នឹងធ្វើអោយផ្ទុះថ្ងៃសម្ដែងទាំងមូល។ នេះជាការប្រគំតន្ត្រី ដែលមានការរង់ចាំយ៉ាងអន្ទះសារពីសំណាក់ហ្វេនហ្វេន។ ហ្វេនរបស់លោកម្នាក់ៗរំភើបឡើងព្រឺរោមតែម្ដង ជាមួយនឹងការប្រកាសនៃការធ្វើឡើងនូវខនសឺតខ្នាតយក្ស The Passion Album មួយនេះ ព្រោះជាConcert ដំបូងគេសម្រាប់តារាទោល ឬ Solo Artist គឺលោក ជី ដេវីត នៅប្រទេសកម្ពុជា។

ខនសឺតនេះអាចនឹងប្លែកជាងសព្វមួយដងនូវដោយបានលាយឡំជាមួយនឹងបច្ចេកវិទ្យាទំនើបផ្សេងទៀតដែលនឹងធ្វើឲ្យការប្រគុំតន្ត្រី The Passion Album មានភាពអស្ចារ្យ ឡូយដាច់គេ ដែលភាគច្រើនអ្នកអាចមើលឃើញនៅតែប្រទេសហូលីវូដ តែប៉ុណ្ណោះ។ លោកអ្នកប្រហែលជាបានឃើញហើយពីផុសស្ទើរដែលលោក ជី ដេវីតបានបង្ហាញក្នុងគេហទំព័រហ្វេសប៊ុករបស់លោកផ្ទាល់។ ការប្រគុំតន្ត្រីនេះគឺធ្វើឡើងជាពិសេសសម្រាប់ហ្វេនរបស់លោកផ្ទាល់ ក៏ដូចជាការប្រកាសនូវអាល់ប៊ុមទី ៣ របស់លោកដែលមានឈ្មោះថា The Passion ដែលមានចម្រៀងជាច្រើនបទ មានគ្រប់ស្តាយ និងប្រភេទនៃបទចម្រៀង។  

ការប្រគុំតន្ត្រីដ៏សម្បើម និង ឱឡាឬកនេះមានឈ្មោះថា The Passion Album brought to you By Sting MusicVerse។ លោកអ្នកអាចតាមដាននិងទទួលបានពត័មានផ្សេងៗទៀតតាមរយៈគេហទំព័ររបស់លោក ជី ដេវីត និង Sting Cambodia ដោយផ្ទាល់។ ដំណឹងពិសេសៗនិងកម្មវិធីសប្បាយៗ នឹងមកជាបន្ទាប់ៗដើម្បីឲ្យហ្វេន Ditway កាន់តែរំភើបកាន់តែខ្លាំងនៅក្នុងថ្ងៃប្រគុំតន្ត្រី។  

LEAVE A REPLY

Please enter your comment!
Please enter your name here