ពិតជាពិសេសបន្ថែមទៀតហើយ ដែលនៅក្នុងរឿង «អប្សរាមហាអង្គរ» កាន់តែប្រមូលផ្តុំ តារាល្បីៗច្រើនជំនាន់មកផ្តុំគ្នា បង្កើតទស្សនីយភាព។ ក្រៅពីមានតារាជើងចាស់ អម្ពរ ទេវី ទេប រិនដារ៉ូ ក្នុងនោះលោក ហ្វៃ សំអាង ស្រាប់តែ រំលេចបើកបង្ហាញ តួអង្គបន្តបន្ទាប់ហើយលោក ស្រាប់តែ បង្ហាញឈ្មោះ អ្នកស្រី នារី រត្ន័គន្ឋា ចូលរួមថែមទៀត។

មិនតិចឆ្នាំនោះទេ ដែលអ្នកស្រី នារី រត្ន័គន្ឋា ខកខានសម្តែងភាពយន្ត។ ចាប់តាំងពីផ្ទុះចម្រៀង ខ្សែរឿង ខារ៉ាអូខេ ទុំទាវ របស់ចម្រៀងហង្សមាសមក ឃើញថា អ្នកស្រី ចេញទៅរស់នៅអាមេរិកបាត់ពី អ្នកគាំទ្រជាង១០ឆ្នាំមកហើយ។ ប្រហែលជាសាច់រឿងមួយនេះ មានការទាក់ចិត្តជាប្រវត្តិសាស្ត្រ ហើយក្រោមការដឹកនាំពីផលិតករល្បី ចាស់ទុំយល់ ពីសិល្បៈទើបអ្នកស្រីយល់ព្រម។ម្យ៉ាងទុកជាកាដូជូនអ្នកគាំទ្រ តែងតែចង់ឃើញផងដែរ។

លោកហ្វៃ សំអាង បាន បង្ហោះសារថា « អបអរសាទរ​តារា​ចំនួន​បីដួង​ទៀត​ដែល​មាន​វត្តមាន​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ខ្នាត​ធំ​រឿង​:​ អប្សរា​មហាអង្គរ​ លោក​ ទ្រី​ តារា​វុទ្ធ​ លោក​ស្រី​ នារី​ រត្ន័គន្ធា​ និង​លោក​ លឹម​ ជា​ ឡាយ​ »៕

LEAVE A REPLY

Please enter your comment!
Please enter your name here