ជារឿងគួរឱ្យភ្ញាក់ផ្អើលខណៈគូរស្នេហ៍តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស និង តារារ៉េបលោក G-Devith បានភ្ជាប់ចំណងស្នេហ៍នឹងគ្នាជាច្រើនឆ្នាំ ហើយស្ងាត់ៗអ្នកទាំងពីរក៏បានធ្វើឱ្យអ្នកគាំទ្រដាច់ផ្ងារក្រោយឃើញការបង្ហោះរបស់កញ្ញា ទេព បូព្រឹក្ស នៅមុននេះបន្តិចជាមួយនឹងរូបភាពពពោះ ភ្ជាប់ជាមួយខ្លឹមសារដ៏មានអត្ថន័យ និង ភាពកក់ក្ដៅក្រោយចំណងស្នេហ៍អ្នកទាំងពីរបានផលជាផ្លែផ្កា គឺកូនក្នុងផ្ទៃដែលនាងកំពុងពពោះប៉ុន្មានខែមកនេះ។

យោងតាមការបង្ហោះលើផេកផ្លូវការ កញ្ញា ទេព បូព្រឹក្ស បានសរសេរថា « អំណោយដែលមិនអាចកាត់ថ្លៃ​ អំណោយដោយក្តីអំណរ​ ជាក្តីប្រាថ្នាដែលកេីតមាននៅក្នុងចិត្តស្រ្តីនិងមនុស្សគ្រប់រូបដែលប្រាថ្មាក្លាយជាមាតាបិតាដែលពោរពេញទៅដោយក្តីមេត្តាករុណានិង​ព្រហ្មវិហារធម៌​នោះទេីបបានបង្កេីតជាឈ្មោះថា​ មាតាជាព្រះ ( Goddess ) ដោយកិត្តយសក៏សូមប្រកាសពីកាដូរពិសេសដែលពួកយើងខ្ញុំទទួលបានពរពីព្រះ ថា G-DEVITH បានក្លាយជា Handsome Daddy ជាផ្លូវការហើយ , ដោយហេតុនេះក៏សូមចែករំលែកដំណឹងល្អនេះទៅកាន់អ្ននគាំទ្រ អ៊ុំពូមីង លោកតាលោកយាយ ដែលតែងតែស្រលាញ់គាំទ្រដល់នាងខ្ញុំ ទោះជានៅក្នុងកាលៈទេសៈណាក៏ដូចនាងខ្ញុំក៏រីករាយនឹងចែករំលែកដំណឹងល្អក៏ដូចជាភាពសប្បាយរីករាយនៃយើងខ្ញុំជាមួយបងប្អូន ។ នាងខ្ញុំនឹងមាន special M/V ដោយមានចំណងជើងថា { GODDESS } នៅក្នុងខែ វិច្ឆិកា​ ខាងមុខនេះជាមួយនឹង​ទស្សនីយភាព​ថ្មីពីនាងខ្ញុំ ។
អរគុណសម្រាប់ការស្រលាញ់ពីបងប្អូនទាំងអស់គ្នា
ដោយក្តីគោរព ពីយើងខ្ញុំ : ទេព បូព្រឹក្ស និង ងួន ចាន់ ដាវីត ❤️»

យោងតាមការបង្ហោះនេះ អ្នកគាំទ្រកញ្ញា ក៏ ដូចជាមិត្តសិល្បៈជាច្រើនបានបង្ហាញការសាទរ និង ជូនពរដល់អ្នកម៉ាក់ថ្មីថ្មោងរូបនេះ ព្រមទាំងចូលរួមសាទរចំពោះវត្តមានកូនក្នុងផ្ទៃតារាស្រីរូបនេះបើទោះជា គេមិនទាន់ឃើញអ្នកទាំងពីរដឹកដៃគ្នាចូលរោងការ តែអាចនិយាយបានថាចំណងស្នេហ៍របស់តារាទាំងពីរដួងនេះត្រូវបានទទួលស្គាល់ពេញមុខពីសំណាក់ម្ដាយឪពុកទាំងសងខាង ព្រមទាំងអ្នកទាំងពីររស់នៅពេញមុខជាមួយគ្នាលកខណៈដូចគូស្វាមីភរិយា និង បង្កើតទ្រព្យរួមគ្នាមកជាច្រើនឆ្នាំមកហើយ រួមទាំងជាការចាប់គូរដ៏សាកសមពីសំណាក់អ្នកគាំទ្រថែមទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here