Oliva Kong ជោគជ័យព្រឹត្តិការណ៍ Fashion បង្អួតប្រេនថ្មី

0

កាលពីថ្ងៃទី ២២ តុលា ឆ្នាំ២០២២ លោក Oliva Kong ដែលជាអ្នកច្នៃឈុតFashion និងជាគ្រូបង្វឹកដើរម៉ូតល្បីឈ្មោះ បានរៀបចំព្រឹត្តិការណ៍ ដើរម៉ូដ រហូតដល់ជាង១២០តារាម៉ូដែល។ ពិធីនេះបានធ្វើឡើងនៅភោជនីយដ្ឋានមួយ នៅម្ដុំទួលគោល ដោយមានតារាល្បីៗ និង ភ្ញៀវអ្នកមានមុខមាត់ចូលរួមយ៉ាងកុះករ។

លោក Oliva Kong បានថ្លែងបញ្ជាក់ថា ការបង្ហាញម៉ូដដ៏ធំមួយនេះ គឺមានគ្នាចំនួនជាង១២០នាក់ ដោយការបង្ហាញឈុតទី១ គឺជាការបង្ហាញឈុតសំលៀកបំពាក់ ដែល ឌីហ្សាញ ដោយកូនសិស្សផ្នែកហ្វេសហ្សិនរបស់លោក Show ទី២ គឺជាការបង្ហាញម៉ូដរបស់កុមារាកុមារី និង Show ទី៣ គឺជាការដើរម៉ូដបង្ហាញសំលៀកបំពាក់ថ្មី ដែលលោកទើបតែបង្កើតឡើង ហើយជាឈុតដែលត្រូវវាយលុយទីផ្សារ បន្ថែមពីលើប្រេនចាស់។ លោកថា នេះជាពរឹត្តិការណ៍ដែលលោកចំណាយពេលរៀបចំដោយថវិកាផ្ទាល់ខ្លួន និង ជាព្រឹត្តិការណ៍ដែលលោកធ្វើឡើងក្នុងគោលបំណងបង្ហាញស្នាដៃឈុតថ្មីៗ និង ចង់អោយម៉ូដែល បានបង្ហាញសមត្ថភាព។ លោកក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍ធំបែបនេះ ក្នុងពេលខាងមុខផងដែរ ដើម្បីបន្តផ្ដល់ឱកាសអោយម៉ូដែលក្មេងៗ និងអ្នកមានក្ដីស្រម៉ៃក្នងវិស័យមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here