លទ្ធផលប្រកួតផ្លូវការ​នៃមុីសក្រែនដ៍អុីនធេីណែសិនណល​ ខួបគម្រប់​ ១០ឆ្នាំ​ ជ័យលាភីឯក​ បានលេីប្រទេស​ ប្រេសុីល​ គឺនាង​ អុីសាប៊ែល​ មេីនីន​ ជ័យលាភីរងលំដាប់ទី១​ បានលេីប្រទេស​ ថៃឡងដ៍​ គឺនាង​ អុីងហ្វា​ វ៉ារ៉ាហា ជ័យលាភីរងលំដាប់ទី២​ បានលេីប្រទេស​ ឥណ្ឌូណេសុី​ គឺនាង​អាន់ឌីណា​ ជូលី ជ័យលាភីរងលំដាប់ទី៣​ បានលេីប្រទេស​ វេណេហ្សុយអេឡា​ គឺនាង​លូហ្វីសេត​ មេថឺរ៉ាន់ ជ័យលាភីរងលំដាប់ទី៤​ បានលេី សាធារណរដ្ឋ​ ឆេក​ គឺនាង​ ម៉ារៀណា​ ប៊េកូវ៉ា​ ។

តំណែងជាម្ចាស់មកុដនាឆ្នាំ ២០២២ នេះហើយ គេឃើញមានអ្នកគាំទ្រជុំវិញពិភពលោកបានចូលបញ្ចេញមតិសម្ដែងការអបអរសាទរដល់បវរកញ្ញាប្រទេសប្រេស៊ីល យ៉ាងច្រើន។ ជាក់ស្តែង អ្វីដែលមហាជនកាន់តែលានមាត់វ៉ាវជាងនេះទៅទៀតនោះ បន្ទាប់ពីបានដឹងពីជីវប្រវត្តិរបស់ម្ចាស់មកុដរូបនេះ ពោលគឺ កញ្ញា Isabella Menin នាងមានអាយុ ២៦ ឆ្នាំ កម្ពស់ ១៧៨ cm  នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ (First-Class Honors) ផ្នែកសេដ្ឋកិច្ច នៅសកលវិទ្យាល័យ University of Westminster។ មួយវិញទៀត នាងក៏បានបន្តសិក្សាររហូតបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុចេញពីសកលវិទ្យាល័យ (University College London) មួយទៀតផងដែរ។

ម្ចាស់មកុដ MGI 2022 Isabella Menin នាងក៏មានសមត្ថភាពពិសេសអាចនិយាយបានរហូតទៅដល់ ៥ ភាសាឯណោះរួមមាន៖ ភាសាអង់គ្លេស , អេស្បាញ, បារាំង , អ៊ីតាលី, ព័រទុយហ្គាល់ , និង ភាសាជាតិប្រស៊ីលរបស់នាង។ ចំណែកការងារសង្គមដែលនាងបានធ្វើឱ្យមហាជនទ្រាំមិនសរសើរមិនបានោះគឺ នាងជាអ្នកបង្កើតមូលនិធិ «Beyond Project» ដើម្បីរកជំនួយជួយដល់ជនពិការទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here