ការប្រឡងកម្មវិធី Miss Grand បាន និងកំពុងផ្ទុះសញ្ញាថ្មីទៀតពីខាងអ្នកគាំទ្រវៀតណាម ដែល បេក្ខភាពខ្លួន មិនអាចឆ្លងដល់វគ្គ ១០ប្រទេសចុងក្រោយបាន។ លទ្ឋផល ទទួលបានបានធ្វើឱ្យមហាជនជាច្រើនស្ទើរ ពាសពេញ ពិភពលោកមានការអបអរសាទរ ជាខ្លាំងចំពោះ ម្ចាស់ជយលាភីក៏ដូចជា លំដាប់រងនីមួយៗ។ ទោះជាយ៉ាងណា ចំពោះមហាជន ប្រទេសវៀតណាម និងហ្វីលីពីន ឯណោះ វិញហាក់បង្ហាញ ការមិនពេញចិត្តខ្លាំងចំពោះលទ្ធផលដែលបវរកញ្ញាដំណាង ឱ្យប្រទេស ខ្លួនទទួលបានរហូត មានការខមមិន រិះគន់វាយប្រហារ កម្មវិធី ក៏ដូចជានាំគ្នាចុចunfollow ផេកផ្លូវការរបស់កម្មវិធី MGI លើ Instagramផងដែររហូតធ្វើ ឱ្យផេកកម្មវិធីមួយនេះ ធ្លាក់ចំនួន អ្នកចុច តាមដានស្រឺតៗ ត្រឹមតែប៉ុន្មានម៉ោង ប៉ុណ្ណោះ។

ភ្លាមៗក្រោយពេលមាន បាតុភាពបែបនេះ លោកណាវ៉ាត់ បានចូលខ្លួនមកពន្យល់តាមរយៈការLive video លើផេកផ្ទាល់ខ្លួន ដោយបានធ្វើការ ពន្យល់ថា លក្ខណៈសម្បត្តិ របស់បេក្ខភាពនៃ ប្រទេសវៀតណាម មិនសូវចូលជាMiss Grand នាងមានរូបរាងសម ជាMiss World ច្រើនជាង។ លោកថាការណ៍ពិតទៅ វៀតណាម មិនអាចចូលដល់២០ប្រទេសចុងក្រោយនោះ ។ ដោយមើលឃើញពី ប្រជាជន ខំបោះឆ្នោតយើងសម្រេចអោយ គាត់ចូល២០ប្រទេស។ ការធ្វើដូចនេះនាំអោយបាត់ពិន្ទុ នាលើកក្រោយៗទៀតពេលប្រកួត។ អ្នកគ្រប់គ្រងរូបនេះ ស្រាប់តែលើកសរសើរ បេក្ខភាព កម្ពុជាថា ខាងកម្ពុជា គាត់ព្យាយាម មុឺងមាត់ តស៊ូ ចិត្តនឹងហើយស្ងត់ស្ងាត់ពុះពារ រួសរាយរាក់ទាក់ ដែលមានថាមពលទើប នាងអាចចូលដល់១០ប្រទេសបាន។ លោកស្រឡាញ់ប្រទេសវៀតណាម ហើយ បវរកញ្ញាឆ្នាំមុន ជាប់ជារាជនី លំដាប់អន្តរជាតិ លោកបាន ណែនាំប្រទេសវៀតណាមអោយ បណ្តាប្រទេសជាច្រើនបាន មើលឃើញ និងចំណេញភាពល្បីល្បាញ ពោលគ្រប់បេក្ខនារី យើងរើសដោយសុក្រិតបំផុត។

បើតាមដំណឹងលោក ណាវ៉ាត់ មិនទាន់អោយ បេក្ខនារីរាជនីទាំង១០ វិលមកផ្ទះវិញនោះទេ ក្នុងនោះមានកម្ពុជាយើងដែរ។ លោកមានកម្មវិធីការងារ ច្រើនមួយរយៈទៀតនៅក្នុងប្រទេសថៃ ដែលមានក្រុមហ៊ុនផ្សេងៗកក់ថតសម្តែង បំណងចង់អោយអ្នកទាំង១០ មានប្រាក់ត្រឡប់ទៅផ្ទះវិញ ហើយជាមោទនភាពចំពោះពេជ្រ វត្តីសារ៉ាវឌ្ឍីដែលមានឱកាសជាប់១០ប្រទេស។

LEAVE A REPLY

Please enter your comment!
Please enter your name here