ពីមួយ សប្តាហ៍ទៅមួយសប្តាហ៍ ការប្រកួតប្រដាល់ ប៉ុស្តីលេខ៥ ហាក់ទទួលបាន ការចាប់អារម្មណ៍ ពីអ្នកមកមើលផ្ទាល់ខ្លាំងជាលំដាប់។ ការមកយ៉ាងកកកុញនេះ ដោយសារតែមានគូប្រកួតល្អៗ មិនថាគូធម្មតានោះទេ ឃើញថាមានថ្វីដៃក្នុងការប្រកួតគួរអោយចង់ទស្សនាតែម្តង។

សប្ដាហ៍ទី៦ប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិនៅស្ទូឌីយោទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (ព្រែកកំពិស)មាន៥គូក្នុងនោះដែរក្នុង នោះ បង្គោលក្រហមឈ្នះបង្គោលខៀវដល់ទៅ៤គូ ខណៈបង្គោលខៀវឈ្នះ ក្រហមមានតែ១គូប៉ុណ្ណោះ។លទ្ធផលប្រដាល់គុនខ្មែរនៅប៉ុស្ដិ៍លេខ៥ ថ្ងៃទី៣០ខែតុលាឆ្នាំ២០២២គឺគូពិសេស ទី១ ៖បង្គោលក្រហមខាំចក្ររីន មកពីក្លឹបមហិទ្ធិរិទ្ធិមេសថ្ងក ខេត្តស្វាយរៀងសមាគមកីឡាប្រ ដាល់ក្រសួងការពារជាតិទម្ងន់៥៧.គ.ក្រ បានយកឈ្នះបង្គោលខៀវសុវណ្ណឌឿន ចុងភៅក្លិប នរាយ៍តេជៈគុនខ្មែរ សមាគមកីឡា ប្រដាល់គុនខ្មែរឲ្យបោះបង់ការប្រកួតនៅទឹកទី៣,គូ អន្ដរជាតិទី២៖បង្គោលក្រហមកីឡាករហ៊ីម គឹមរៀងមកពីក្លឹប ជ្រៃ សែនជ័យខេត្តកំពង់ស្ពឺសមាគមកីឡាប្រដាល់ខេត្តកំពង់ស្ពឺ ទម្ងន់៥៤.គ.ក្រ បានបោះបង់ការប្រកួតត្រឹម ទឹកទី៣ ដោយ ចាញ់កីឡាករបង្គោលខៀវPAK SORIN  (Thailand)។

ជាការកត់សម្គាល់នៅសប្ដាហ៍នេះចំនួនទស្សនិកជនមកទស្សនាប្រដាល់គុនខ្មែរនៅប៉ុស្ដិ៍លេខ៥កាន់តែច្រើនរហូតដល់អស់កៅអីហើយអ្នកខ្លះឈហ៊ោពេញ ស្ទីឌីយោព្រោះតាំងពីគូទី១ដល់ទី៥កីឡាករបញ្ចេញសម្ថភាពប្រកួតអស់ពីសម្ថភាពមិនមែនលំៗឡើយ។ចំណែកនៅសប្ដាហ៍ ទី៧គេជឿរទស្សនិកជនដែលស្នេហាវិស័យកីឡារប្រដាល់គុនខ្មែរនឹងមកចូលរួម ទស្សនាច្រើនជាងសប្ដាហ៍មុនៗទៅទៀតព្រោះថាគូខ្សែក្រវាត់ឈានដល់វគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រព្រមទាំងមានកីឡាករជម្រើសជាតិកម្ពុជាប៉ៈជាមួយកីឡាករមកពីវៀតណាមទៀតផងហេតុនេះប្រាកដជាកាន់តែជក់ចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here