ម្ចាស់ក្សត្រីកំពូលទាំង១០ របស់ Miss Grand Internationa បានធ្វេីដំណេីរចាកចេញពីប្រទេសឥណ្ឌូនេសុី ទៅកាន់ប្រទេសថៃនៅថ្ងៃ ០១ វិច្ឆការ នេះ។ ដែលមានកម្មវិធី និង Visitors ជាច្រេីនទៀតនៅក្នុងប្រទេសថៃ។ អ្វីដែលមានមោទនភាព បវរកញ្ញាខ្មែរយើង ឆ្នាំនេះឡូយណាស់ព្រោះ មានសមត្ថភាពច្បាស់លាស់ រហូតជាប់បាន១០ ប្រទេសចុងក្រោយ។

ពេជ្រ វត្តីសារ៉ាបឌ្ឍី បានផ្ញើសារលើ បណ្តាញសង្គមហ្វេសបុកនាងថា «នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand International 2022 5th Runner Up នឹងធ្វើការហោះហើរពីប្រទេសឥណ្ឌូនេសុី ទៅកាន់ប្រទេសថៃដើម្បីបំពេញតួនាទីនិងសកម្មភាពផ្សេងៗមួយចំនួន នៅថៃ្ងទី០១ ខែ វិច្ឆិកា ឆ្នាំ ២០២២ ជួបគ្នានៅប្រលានយន្តហោះសុវណ្ណភូមិ អំឡុងម៉ោង5ល្ងាច ស្អែកនេះ !! See you there »។

បើតាមលោក ណាវ៉ាត់ ស្ថាបនិកMGI បានធ្លាប់ប្រកាសកន្លងមកថា អ្នកទាំង១០តូប មិនទាន់អោយ ត្រឡប់ទៅផ្ទះវិញនោះទេ។ពោលលោក បានរៀបចំផែនការច្រើននៅក្នុងប្រទេសថៃ ដែលក្រុមហ៊ុនផ្សេងៗ កក់ថតសម្តែង។ លើសពីនោះចង់អោយ រាជនិទាំង១០ មានថវិកា ខ្លះត្រឡប់មកផ្ទះវិញ អោយសប្បាយចិត្ត។ ឯសារ៉ាវឌ្ឍិ ក៍ត្រូវបានលោក ណាវ៉ាត់រៀបចំរួចរាល់ សម្លៀកបំពាក់ផ្សេងៗ មិនអោយខ្វះខាតនោះឡើយ ពេលដល់ដីថៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here