កញ្ញាហង្ស សុរិយ៉ាន់ ដែលមុននេះ ត្រៀមវិចខោអាវទៅប្រកួត តំណាងកញ្ញាភពផែនដីត្រូវបានប្រកាសដកថយ។ឯនាងប៉ុន សារ៉ាវត្តីក៍ត្រូវប្រកាសដកថយដែរ។នេះត្រូវបានទម្លាយអោយដឹងថា ម្ចាស់អ្នកគ្រប់គ្រងក្នុងស្រុក មិនមានលទ្ឋភាពហើយក៍ជារឿងសោកស្តាយមួយ ដែលបវរកញ្ញាទាំង២ខំព្យាយាមទំរាំឈ្នះការប្រកួតនៅក្នុងស្រុក។

ដូចជាធ្លាប់ប្រាប់ហេីយថា​ បេីអត់លុយទេ មិនបាច់មកប្រកួតទេ! ទៅជាម្នាក់ៗមកជេរឯង ថានេះបំបាក់ទឹកចិត្តគេ ចឹង​បវរកញ្ញា​ដែលជាកូនអ្នកក្រមិនអាចក្លាយជាបវរកញ្ញា​ទេចឹង -ល- អីចឹងទៅ ! ដល់ឥលូវភ្លឺភ្នែក ដូចគេទះបីដៃ ដែល​បវរកញ្ញា​ទាំង2មិនអាចចេញទៅប្រកួតបានដោយសារតែ ក្រុមហ៊ុន​បានអោយចេញថ្លៃចំណាយខ្លួនឯង។ មិនមែនគ្រប់គ្នាបានមកុដហេីយសុទ្ធតែជោគជ័យឯណា បញ្ហាគឺនៅត្រង់ហ្នឹង!
បេីក្រុមហ៊ុនខ្លះចេញដែរ គឺចេញតែសំបុត្រយន្តហោះទេ! ថ្លៃចំណាយសុីចាយផ្សេងៗគឺលុយខ្លួនឯងដដែល។ ចឹងបានថា ចាំសន្សំលុយនឹងខ្លួនអោយបាន5ពាន់$យ៉ាងតិចមក ទេីបពេលយេីងប្រកួតមានផាសុខភាព អាណិត​វិស័យ​បវរកញ្ញា​ស្រុកខ្មែរណាស់ មាន​ធនធាន​ដែរ តែខ្វះថវិកា …. ។ ក្រុម​ហ៊ុន​ខ្លះបេីគ្មានលុយចំណាយអោយគេទៅប្រកួតក្រៅស្រុកទេ មិនបាច់ប្រកួតអីទេ អាណិត​បវរកញ្ញា​ផង ម្នាក់ៗគ្នាខំចង់ស្លាប់ចុងក្រោយឡេីង កាឡេសខេស ។ គេនៅតែរំពឹងលើក្រុមហ៊ុនមួយចំនួនជួយគាំទ្រ ហើយឧបត្ថម្ភគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here