កាលពីថ្ងៃទី2  វិច្ឆិការឆ្នាំ២០២២ តារាសម្តែងសឿនផាន ផាភួង បានរៀបចំពីធីខួបកំណើតកូនស្រីគម្រប់ខួប18ឆ្នាំ ដោយមិននឹកស្មានថានឹងមានភ្ញៀវចូលរួមច្រើន ដល់ថ្នាក់រាបតុអោយភ្ញៀវអង្គុយមិនចង់គ្រប់ ដោយភ្ញៀវរបស់អ្នកនាង ភាគច្រើនគឺសុទ្ធតែតារាសិល្បឡ តារាអនឡាញល្បីៗ និង អ្នកជំនួញនោះផង។ សឿនផាន ផាភួងស្ទើរតែមិនចង់ជឿនោះផង នៅពេលដែលមានអ្នកមានមុខមាត់នៅក្នុងសង្គមយ៉ាងច្រើន បានផ្ដល់កិត្តិយសអោយអ្នកនាងក្នុងថ្ងៃខួបកូនស្រីបែបនេះ។

សឿនផាន ផាភួង បញ្ជាក់ថា ពិធីខួបកំណើតដែលបានធ្វើឡើងនេះ គឺដើម្បីជួបជំបងប្អូនមិត្តសិល្បៈ និង អ្នករាប់អានគ្នាស្និតស្នាលក្រោយពេលដែលខកខាន់ជួបជុំគ្នាយូដោយសារកូវិត19មករំខាន។អ្នកនាងបន្តទៀតថាកម្មវិធីនេះមិនចង់រៀបចំធំដែរទេ ប៉ុន្តែដោយសារតែអ្នកនាងស្គាល់គេច្រើនហៅមួយស្ដាយមួយ ទើបចេះតែបន្តហៅ ជាលទ្ធផលគឺរៀបចំតុស្ទើតែមិនចង់គ្រាន់ភ្ញៀវ។ អ្វីដែលកាន់តែធ្វើអោយ អ្នកនាងភ្ញាក់ផ្អើលនោះគឺភ្ញៀវមកលើសចំនួនដែលបានគ្រោងទុកដល់ថ្នាក់ថែមតុនៅមិនចង់គ្រាន់ធ្វើអោយភ្ញៀវខ្លះឈររង់ចាំ។ អ្នកនាងថាកម្មវីធីខួបកំណើតនេះគឺបានគ្រោងទុកពីចម្ងាយយូមកហើយគឺដើម្បីចង់បំពេញមុខមាត់អោយកូនស្រីរបស់ខ្លួន ។ វត្តមានភ្ញៀវកិត្តិយស និង តារាល្បីៗយ៉ាងកុះករនៅក្នុងថ្ងៃនោះ បានញាំងពិធីខួបកំណើតរបស់កូនស្រីអ្នកនាងអោយអធឹកអធមយ៉ាងខ្លាំង ធ្វើអោយអ្នកនាង និង កូនស្រីសប្បាយចិត្តរកអ្វីមកប្រៀប ហើយវាក៏ស្របពេល សឿនផាន ផាភួង និង កូនស្រីក៏កំពុងឡើងកូដខ្លាំងនៅក្នុងរង្វងសិល្បៈ ដែលមានហ្វេនហ្វេន និងមានអ្នកសិល្បៈរួមអាជីពកាន់តែស្រលាញ់រាប់អានខ្លាំងឡើង។អ្នកនាងបានថ្លែងអំណអរគុណដល់ភ្ញៀវកិត្តិយសទាំងអារម្មណ៍ក្តុកក្តួលក្នុងកម្មវធី។

LEAVE A REPLY

Please enter your comment!
Please enter your name here