ដំណឹងនេះ បានភ្ញាក់ផ្អើលហើយ ក៍ធូរចិត្តមកវិញ ក្រោយដឹងថាលោក នៅអាចសង្រ្គោះពីក្រុមគ្រូពេទ្យ។អ្វីដែលតម្រូវគឺ បន្តសម្រាកនៅក្នុងមន្ទីរពេទ្យ មួយរយៈសិនដើម្បីតាមដាន អាការៈបន្តទៀត។
រូបភាព១សន្លឹករបស់បញ្ញា សិទ្ធ ដេកលើគ្រែពេទ្យក្នុងអាការៈស្ដូកស្ដឹងបន្ដោកសេរ៉ូម​នោះបង្ហាញ​ឲ្យ​ឃើញលោក​មានស្នាមរបួសខ្លាំងនៅដៃខាងឆ្វេងហើយលោកស្ថិត​ក្នុងស្ថាន​ភាព​សន្លប់​មិន​ដឹងខ្លួន។មិត្ត​ភក្ដិ​អ្នក​សិ​ល្បៈរួម​អា​ជីពបានជូនពរឲ្យលោកបញ្ញា សិទ្ធ ឆាប់ជា​សះស្បើយ ហើយ​មានអ្នកខ្លះក៍​បាន​ទៅសួរសុខ​ទុក្ខលោកផ្ទាល់​ដល់​មន្ទីពេទ្យផងដែរ។

តារាចម្រៀងបញ្ញា សិទ្ធ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យលោកសង្ឃ​ជាបន្ទាន់​កាលពីរា​ត្រីថ្ងៃ​ទី២វិច្ឆិកា បន្ទាប់ពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំរង្វង់មូលកួរស្រូវ (ផ្លូវជាតិលេខ២)ហើយ​រងរបួសនិង​មាន​អា​កា​រៈធ្ងន់រហូតដល់សម្លប់ទៀតផង។នេះបើតាម​ការអះអាងរបស់ម្ចាស់​ហ្វេ​ស​បុក​ឈ្មោះHour Arun (ហួ​ សុផល)​ដែ​លជាថៅកែClassic បញ្ចេ​ញនៅលើហ្វេសបុកនៅ​ថ្ងៃ​ទី៣ វិច្ឆិកា ។

LEAVE A REPLY

Please enter your comment!
Please enter your name here