បើមិនប្រែប្រួស សារ៉ាយ សក្ខណា វិលទៅអាមេរិកក្នុងខែនេះ បន្ទាប់ពីមកលេងស្រុក១ឆ្នាំ

0

១២ខែហើយដែល សារ៉ាយ សក្ខណា បានចំណាយពេលវេលា ដ៍ច្រើន មកលេងស្រុកកំណើតទីដែល ប្រកបដោយ ភាពល្បីល្បាញ។ អ្នកនាង មកលើកនេះប្រកបដោយ ភាពរីករាយជាខ្លាំង ព្រោះស្រវ៉ាបានទាំងសេចក្តីសុខគ្រួសារ និងការងារសិល្បៈ នៅតែរលញនទៅមុខល្អ។

មានតម្រុយថា សារ៉ាយ សក្ខណា ព្រមទាំងស្វាមីលោកមេត្រី និងកូន២នាក់ ដាក់ពេលវេលា រួចរាល់ដើម្បី វិលទៅអាមេរិកវិញ ក្រោយចំណាយពេល អស់ជាយូរ។ រយៈពេលមួយឆ្មាំពេញ ដែល តារាក្រមិចក្រមើម សារ៉ាយ សក្ខណា មានមុខនៅក្នុងស្រុកក៍ឃើញថា នាងបានបង្ហាញវត្តមានជាច្រើន តាមកម្មវិធីផ្សេងៗទាំងក្នុងនិងក្រៅទូរទស្សន៍។ សន្ទុៈប្រជាប្រិយភាពរបស់នាងហាក់នៅតែល្អដូចមុន ហើយមានអ្នលចូលចិត្តថ្វីដៃ សម្តែងរបស់នាងមិនចាញ់កាលនៅក្រមុំ។

ការប្រើប្រាស់ពេល វេលា យូរក្រៅពីសិល្បៈ និង មុខរបរក្នុងហាង អ្នកនាងក៍ បានជម្រុញអោយ កូនៗរបស់អ្នកនាង មានឱកាសបានចញលរៀនភាសាខ្មែរ ដោយបានទាំងបញ្ជូនទៅសាលារៀន។ ប្រការនេះ នាងយល់ថាជាកូនខ្មែរ ត្រូវចេះភាសាជាតិទោះដល់ប្រទេសណាក៍ដោយ ត្រូវយល់ពីវប្បធម៌កំណើត ជាចាំបាច់។ ដល់ដីអាមេរិក នាងចំណាយពេល៣ទៅ៤ឆ្នាំទើប វិលមកកម្ពុជាវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here