ពានរង្វាន់ សម្តេចពិជ័យ រកឃើញ គូដណ្តើមពាន

0

ប្រដាល់គុណខ្មែរដំណ្ដើមខ្សែក្រវាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយ​រដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រ​សួង​ការ​ពារជាតិ នៅស្ទូឌីយោទូរទស្សន៍កងយោធពលខេមរភូមិន្ទ​ប៉ុស្ដិ៍៥​(ព្រែ​ក​កំពិស)កាលពីថ្ងៃទី៦ វិច្ឆិកា ២០២២ បានឈានមកដល់សប្ដាហ៍ទី៧ ហើយក្នុងនោះគូខ្សែក្រវាត់​ដល់​វគ្គ​ពាក់​កណ្ដា​ល​ផ្ដាច់ព្រ័តហើយទី​បំផុតរក​ឃើញ​កីឡាករ២រូបឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នោះគឺកី​ឡាករ​ឃី​ម បូរ៉ា ប៉ៈជាមួយឈុត សិរីវ៉ាន់ថង ខណៈដែល​កីឡា​ករ​វ៉ាន់ វឿន នឹងប្រកួត​ជាមួយកីឡាករ​សូ​ត្រ វាសនា ដើម្បីដណ្ដើមគ្នាយកលេខ៣។អ្វីដែលគូរឲ្យកត់​សម្គាល់ខ្លាំង​នោះ​សប្ដាហ៍នេះ​បង្គោ​លក្រហមឈ្នះទាំង៥គូតែម្ដងក្នុងនោះ​គឺគូពិសេសទី១៖បង្គោល​ក្រហម​កីឡាករមិត្ត មេលី មក​ពីក្លឹបមហិទ្ធិរិទ្ធិមេសថ្ញក ខេត្តស្វាយរៀង សមាគមកីឡាប្រដាល់ក្រសួង​ការពារ​ជាតិ ប្រកួត​ទម្ងន់​៤៥ គ.ក្រ ប្រ​កួត៣ទឹកបានយកឈ្នះដោយពិន្ទះលើបង្គោលខៀវកីឡាករសី កុសល មក​ពី​ក្លឹបសេរីគុនខ្មែរ ខេត្តកណ្ដាល សមា​គមកីឡាប្រដាល់ខេត្តកណ្ដាល,គូទី២៖​អន្ដ​រ​ជាតិៈបង្គោ​ល​​ក្រហមកីឡាករខាំ កូនខ្លា មកពីក្លឹប មហិទ្ធិរិទ្ធិមេសថ្ញក ខេត្តស្វាយរៀង​ សមាគម​កី​ឡាប្រ​ដាល់​ក្រួងការពារជាតិ  ប្រកួតទម្ងន់៥៧ គ.ក្រ បានយកឈ្នះទឹក​ទី៣​បង្គោល​ខៀវ​កីឡាករBUI TRAN TAN TAI (Vietnam),
 
សូមបញ្ជាក់ថាការប្រកួតគុនខ្មែរ ដណ្ដើមពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយក​រដ្ឋ​មន្រ្ដី រដ្ឋមន្រ្ដីក្រសួងការ​ពារ​ជាតិ ត្រូវចម្រាញ់យកកីឡាករជើងខ្លាំងដល់ទៅ៨រូប ប្រភទ​ទម្ងន់​៦០គ.ក្រ ដើម្បីប្រជែងរកម្ចាស់ខ្សែក្រវ៉ាត់​ដែល​នឹងទទួលបានផ្ទះវីឡារ១ខ្នងនៅខេត្តសៀមរាប មានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះ​ឧប​ត្ថម្ភធំដោយក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ។សម្រាប់កម្មវិធីប្រកួតត្រូវធ្វើឡើងចំនួន១០សប្ដាហ៍ចាប់តាំង​ពីថ្ងៃទី១៨​ខែ​កញ្ញាដល់ថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០២២ ដែលការប្រកួតផ្ដាច់ព្រ័ត្រគ្រោងរៀបចំនៅភូមិឋានសំណាង ឃុំបាគង ស្រុក​​បាគង ខេត្តសៀមរាប។

(ខែ្សក្រវាត់)បង្គោលក្រហមកីឡាករឃីម បូរ៉ា មកពីក្លឹប​រស្មី​ភូមិគាប ខេត្តបន្ទាយមានជ័យ សមាគមកី​ឡា​ប្រដាល់ក្រសួងការពារជាតិ ប្រកួតទម្ងន់៦០ គ.ក្រ បានផ្ដួលត្រឹមទឹក​ទី៣​លើបង្គោលខៀវកីឡាករវ៉ាន់ វឿន មក​ពីក្លឹបឃ្លាំងមឿងកីឡា  សមា​គម​កី​ឡាប្រដាល់​ក្រ​សួងការពារជាតិ ,គូទី​៤៖(ខ្សែក្រវ៉ាត់) កីឡាករបង្គោល​ក្រហម​ឈុត សេរីវ៉ាន់ថង មកពីក្លឹបរាហួកីឡា ខេត្តបាត់ដំបង សមាគមកីឡាប្រដា​ល់ក្រសួងការពារជាតិ ប្រកួតទម្ងន់៦០ គ.ក្រ  បានយកឈ្នះនៅទឹកទី៣លើបង្គោលខៀវ សូត្រ វាសនា មកពីក្លឹប បក្សី​ស្លាបដែក សមាគម​កី​ឡាប្រ​ដាល់​ក្រសួងមហាផ្ទៃ  និងគូទី៥៖អន្ដរជាតិៈ បង្គោលក្រហម​កីឡា​ករលន បញ្ញា មក​ពី​សមាគមកីឡាប្រដាល់​យោធពល​ខេមរភូមិន្ទ ប្រកួតទម្ងន់៦៣,គ.ក្រ បាន​យកឈ្នះត្រឹមទឹកទី១ ទៅលើ​បង្គោ​ល​ខៀវកីឡាករPHAM NGOG (Vietnam)​។

LEAVE A REPLY

Please enter your comment!
Please enter your name here