ងិន ម៉ារ៉ាឌី និយាយទាំងអួលដើមក ក្នុងតំណែងជាប់មកុដគេមិនសូវសប្បាយចិត្ត

0

កញ្ញាឯក ចក្រវាឡកម្ពុជា២០២១ ងិន ម៉ារ៉ាឌី បានរលីងរលោង ទឹកភ្នែក នៅពេលរំលឹកពីស្នាដៃ ប្រឡងហើយជាប់ តំណែងមិនសូវបានគេសាទរឬនៅតែមានអ្នកមិនសប្បាយចិត្ត។ ចុងក្រោយនាង បានរើសគូជីវិត ហើយប្រកាសចូលរោងការ និងលាឈប់ពីវិស័យបវរកញ្ញា និងចងចាំអ្វីដែលកើតមានកន្លងមកចារក្នុងជីវិត។

ម៉ារ៉ាឌី និយាយថា នាងមិនចង់ប្រកួតលើផ្នែក បវរកញ្ញា ក្នុងវិញ្ញាសាថ្មីណាទៀតទេ។ នាងសុំបិទបញ្ចប់ដោយ នាងសុំអោយគេចងចាំ ងិន ម៉ារ៉ាឌី ដែលជាប់ចក្រវាឡកម្ពុជា២០២១ ដែលមិនសូវគេចូលចិត្តឬខ្វះខាតចេះចុះ។ នាងបានតស៊ូច្រើនយ៉ាងណាស់ក្រោយជាប់។ ពេលនោះកម្លាំងតស៊ូ ក៍ប្រឹងហើយនាងបាន យកការសម្រេចចិត្តរបស់គណៈកម្មាការជាគោលហើយ ខំប្រឹងអោយល្អ លើវិស័យនេះ។

ម៉ារ៉ាឌី បានស្គាល់បុរសអាណិកជន ម្នាក់តាំងពីមុនប្រកួត ហើយពេលនេះនាង ភ្ជាប់ពាក្យរួចហើយ រង់ចាំតែពេលចូលរោងការឆ្នាំក្រោយនេះ។ នាងបានបន្តចងចាំនូវ រូបភាពល្អៗ ដើម្បីអោយកូនមើលឃើញ ហើយអរគុណអ្នកចូលចិត្តនាងដែលជួយលើកទឹកចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here