តារាចម្រៀង ដែលមាន ទឹកដម សំឡេងពិរោះ ស្រទន់ ហើយក៍ត្រូវបានទស្សនិកជន ចាប់អារម្មណ៍ព្រោះច្រៀង ស្រដៀង លោកយាយ រស់ សេរីសុទ្ឋា កញ្ញា ហង្ស ម៉ាលីនខ្មែររស់នៅប្រទេសកាណាដា។ អ្នកនាងបាន ធ្វើអោយគេចាប់ អារម្មណ៍រួចហើយ អំឡុងពេលប្រកួតចម្រៀង ដោយតំណាងខ្មែរប្រទេសកាណាដា ហើយទទួលបានចំណាត់ថ្នាក់លេខ១ផ្នែកនារី។ មកទល់ពេលនេះ តារាចម្រៀងក្រៅប្រទេសចាប់ផ្តើមប្រមូលការងារ ទទួលឡើងខនសឺត នានានៅក្រៅប្រទេសកក់សម្តែងច្រើនទីតាំង។

បញ្ចប់បរិយាកាស រលកកូវីដ១៩ បាត់ទៅ ពេលនេះ វង្ស ម៉ាលីន បានបន្តបង្ហាញសកម្មភាពសិល្បៈឡើងវិញហើយ នាឯនាយសមុទ្រ។ មិនខុសពីប្រជាជនផ្សេងៗ ម៉ាលីន ខកឱកាសសាងស្នាដៃ សម្តែងរាប់ខែក្នុងពេលដែលនាងកំពុងឡើងកូដក្លាយជាតួឯកលេខ១ ពីការប្រឡងដ៍គួរអោយទាក់ទាញ។ យ៉ាងណាពេលនេះ អ្នកចម្រៀង រស់នៅដីកាណាដារូបនេះ បានបញ្ជាក់ថា កំពុងមមាញឹកជាថ្មីម្តងទៀតហើយ ឱកាសស្ងប់កូវីដ។ មានការកក់សាលច្រៀង តាមតំបន់មួយចំនួន ជូនបងប្អូនខ្មែរនាយសមុទ្រ។ ពិសេសនៅសហរដ្ឋអាមេរិកគឺគេ ចង់អោយយើងមកសម្តែង ច្រើនជាងគេ។ នៅមាន ប្រទេសបារាំង ជប៉ុន ក៍បានដាក់សំណើរ ដោយរង់ចាំការប្រជុំគ្នាសិន ដើម្បីរៀបផែនការសម្តែងតាមគម្រោង។

កញ្ញា វង្ស ម៉ាលីន បានធ្វើអោយអ្នកលេងបណ្តាញសង្គម ក៍ដូចTikTok នាំគ្នាផ្អើលចូលមើល ច្រើនលើសលុប នូវចម្រៀងវិដេអូ មានចំណងជើងថា «ផ្កាកំពុងរីក» ដោយមានការប្រគុំតន្ត្រីជាឧបករណ៍ មួយពី លោក គ្រូ ម៉ៅ សាឡៅដែលជាការសម្តែងលើកដំបូង របស់អ្នកទាំង២។កញ្ញាក៍មានផែនការវិលមកលេងស្រុកកំណើត បើសិនជាមានពេលវេលាសមស្រប ព្រោះមិនអាចចោលបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here