កាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២២ លោកផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ក្រុមការងារផ្ទះតារា បានរៀបចំពិធីជប់លៀង អាំងសាច់ និង ហូបក្ដាមខ្យងយ៉ាងសប្បាយរីករាយ នៅទីស្នាក់ការសារព័ត៌មានផ្ទះតារា ស្ថិតនៅក្បែរពោធចិនតុង ដោយអញ្ជើញសិល្បករសិល្បការិនីគ្រួសារតារាកម្ពុជាជាច្រើននាក់អោយចូលរួម។ អ្វីដែលគួរអោយកត់សម្គាល់ គឺនៅក្នុងពិធីសប្បាយៗនោះ តម្រូវអោយអ្នកចូលរួម តែងខ្លួនជាមនុស្សចាស់ បែបយាយផាន់ និង បែបសេដ្ឋីនៅក្នុងសម័យលង្វែកទាំងអស់ ដើម្បីអោយមើលទៅទាក់ភ្នែក។ នេះជាពិធីជួបជុំ ដោយគ្មានការចងដៃចងជើង ឬ បង់ថវិកា ហើយក៏រៀបចំប្លង់ស្ទីឌីយោ ថតរូបអោយអ្នកចូលរួម ដើម្បីបានរូបស្អាតៗប្រើប្រាស់ នៅលើបណ្ដាញសង្គមផងដែរ។ ចង់ដឹងថាតើសិល្បករម្នាក់ៗ នៅពេលតែងខ្លួនបែបនឹងតើស្អាតយ៉ាងណា តោះទស្សនាត្រួសៗ៖

LEAVE A REPLY

Please enter your comment!
Please enter your name here