ម៉ាដាម កល ធ្វើខួបកំណើតក្រោយល្បីឈ្មោះក្នុងសិល្បៈ

0


បន្ទាប់ពីលេចធ្លោក្នុង Style ម៉ូដសក់ធំៗ កញ្ញា សែប សូសកល ហៅ ម៉ាដាម កល បានប្រារព្ធពិធីខួបកំណើតយ៉ាងគ្រឹកគ្រេងកាលពីថ្ងៃទី 28 ខែសីហា នៅភោជនីយដ្ឋាន V-friend បឹងត្របែក។ ពិធីដែលបានធ្វើឡើងជាង 20តុនោះ គេឃើញមានវត្តមានសិល្បករសិល្បការិនីល្បីៗមួយចំនួនចូលរួម។

ម៉ាដាម កល បានរៀបរាប់ថានាងពិតជាសប្បាយចិតហតយ៉ាងខ្លាំងដែលក្នុងកម្មវិធីខួបកំណើតឆ្នាំនេះមានមិត្តភក្កិសិល្បៈជាច្រើនចូលរួម ខណៈដែលនាងមិនរំពឹងថានឹងមានភ្ញើវច្រើនបែបនេះចូលរួមទាល់តែសោះ។ នៅក្នុងពិធីនោះនាងក៏បាន Surprise ខួបកំណើតដល់លោក កៅ សីហា ជាជាផលិតករប្រចាំផលិតកម្មហង្សមាសផងដែរ ដោយនាងបានចាត់ទុកថាលោកគឺជាបុគ្គលដែលជួយឲ្យនាងមានមុខមាត់នៅក្នុងពិភពសិល្បៈនាពេលកន្លងមក។ នាងបញ្ជាក់ថាទម្រាំតែមានឱកាសដូចថ្ងៃនេះគឺនាងហែលឆ្លងនូវជីវិតពិបាកជាច្រើន ជាពិសេសគឺការមិនលើកទឹកចិត្តពីក្រុមគ្រួសារដោយសារតែនាងមានចរិតជាភេទទី3 តាំងពីក្មេងនោះ។

ម៉ាដាមកលបន្តថា នាងមានជំហ៑ានក្លាយជាអ្នកសិល្បៈមកទល់ថ្ងៃនេះគឺដោយសារតែនសងតស៑ូរៀនផាត់មុខ ហើយមានឱកាសបានផាត់មុខឱ្យសិក្បករនៅក្នុងភាពយន្តមួយចំនួន គាប់ជួនជាក្នុងមង្គលការតារាចម្រៀង សួស វីហ្សា នាងបានលេង Style សក់ធំម្ដងទៅចូលរួមនៅក្នុងពិធីនោះហើយទទួលបានការចាប់អារម្មណ៍ផងក៏ធ្វើឱ្យនាងរិះរក Styleលេងម៉ូដសក់ប្លែកៗរហូតមក។

ជាសំណាងដោយលោក កៅ សីហា ផលិតករហង្សមាសផ្ដល់ឱកាសឱ្យនាងបានថតម៉ូដនិងសម្ដែងទើបនាងបានក្លាយជាសិល្បការិនីមកទល់នឹងពេលនេះ។ យ៉ាងណាមិញ ម៉ាដាម កល អះអាងថានាងមិនចោលអាជីពផាតើមុខនោះទេដោយសារតែនោះគឺជាប្រភពចំណូលដ៏សំខាន់ ហើយសម្រាប់អាជីពសិល្បៈក៏នាងស្រឡាញ់ផ្នែកថតម៉ូដ និងសម្ដែង Show ជាងការសម្ដែងនិងពិធីការិន។

នៅក្នុងពិធីនោះផងដែរក៏ឃើញមានវត្តមានតារាចម្រៀងនិងសម្ដែង ព្រមទាំងតារាមូឌែលល្បីៗជាច្រើនបានអញ្ជើញចូលរួមដូចជា កញ្ញា វី ឌី ណែត, កញ្ញា ផេនខេក, ក្រុម កំប្លែង យ៉េយ៉េ, កញ្ញា ចាន់ គង្កា, កញ្ញា រំដួល លិចទឹក, លោក ធុង ប៉េត្រូ, កញ្ញា អ៊ុក ដារ៉េត និងតារាសិល្បៈប្រុសស្រីល្បីៗជាច្រើនទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here