តាំងពីសម្រករាងផបានស្អាត រ៉ូលីន គ្រងឈុតសម្លៀកបំពាក់១ណាក៏ប្រុសៗចង់លង់

0

ក្នុងសិល្បៈ អ្នកណាក៍មើលឃើញថា រ៉ូលីន តារាសំឡេង អ្នកស្រីប៉ែន រ៉ន កំពុងតែចេញរាងស្អាត តាំងពីនាងស្រកគីឡូ។ នាងកាន់តែមានអំណោយផល ពេលគ្រងឈុតសម្លៀកបំពាក់មិនថាម៉ូដមួយណាឡើយឃើញថា សមសួនតែម្តង។ សូម្បីតែមនុស្សប្រុសមួយចំនួន ក៍លាន់មាត់សរសើរនាងថា ស្អាតម្ល៉េះឥឡូវហ្នឹងកញ្ញា រ៉ូ លីន តារាក្រមិចក្រមើមចូលចិត្តអោយគេសើចសប្បាយ។

ជាការមើលឃើញផុត រដូវភ្លៀងភ្លាម រ៉ូ លីន បានក្តោបយកការងារ ច្រៀង តាមកម្មវិធីអាហ្វែផ្សេងៗ តាមពិធីមង្គលការ ឬ សម្ពោធហាងផ្សេងៗយ៉ាងមមាញឹក។ នេះមានន័យថា ប្រឡូកសិល្បៈ ច្រើនឆ្នាំ ហើយល្បីឈ្មោះបានយូរ តារានិយមតែងខ្លួនមនុស្សស្រីរូបនេះ នៅតែមានទីផ្សារសិល្បៈ គ្រប់ទីកន្លែង មិនថាតាមខេត្តក្រុងឬនៅតាមប្រទេសមួយចំនួន ព្រោះនាងទើបតែឆក់បានឱកាសច្រៀងនៅប្រទេសកូរ៉េ ចប់ថ្មីៗនេះ។ ការគ្រងបាន សន្ទុៈការខ្លាំងទាំងក្នុងទូរទស្សន៍ និងក្រៅទូរទស្សន៍ អាចជាការគោរពពេលវេលា និងអត្តចរិក ចេះគួរសម មិនឆ្មើងឆ្មៃ រុញអោយនាងឈជើងបានក្នុង នាមជាតារាជួរមុខម្នាក់។

ជោគជ័យ មួយរយៈកាលនេះ រ៉ូ លីនដ្បិតតែ បែបនេះហាក់បិទបាំងរឿងស្នេហា ព្រោះនាងដូចជាមិនប្រាកដថ្ពក់ស្នេហ៍លើ ប្រុសឈ្មោល បើទោះជានាងហាក់ចង់បើកមុខ បុរសក្នុងបេះដូងបែបណា។នាងក៍ធ្លាប់និយាយថា ប្រុសឈ្មោលទុក១ដុំសិន ចំនុចសំខាន់រកលុយទុកដាក់ទាន់ឱកាសមានហុចអោយបើទោះបេះដូងដូចជាឯកា អោយតែមាន លុយកាក់ក្នុងខ្លួន ជាបង្គោលរឹងមាំក្នុងជីវិត។

LEAVE A REPLY

Please enter your comment!
Please enter your name here