បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកច្រើនឡើងបង្ហោះថា សម្រស់ និង គុណសម្បត្តិរបស់ព្រះបុត្រាទី១០ របស់ព្រះចៅស៊ូតង់ កំពុងធ្វើអោយនារីជ្រួលជ្រើមដដែលជាដដែលនោះ ពេលនេះ លោកឧកញ៉ា យ៉ន សេងហាន បានចេញមុខរិះគន់ហើយ ដោយលោកឧកញ៉ាលើកឡើងថា សំណេរជ្រួលជ្រើម ឬ ភាពទាក់ទាញរបស់ព្រះបុត្រាអង្គនោះ គឺមានអ្នកចុះផ្សាយ និង អ្នកបង្ហោះតែប៉ុន្មាននាក់នោះប៉ុណ្ណោះដែលបង្ហាញពីភាពជ្រួលជ្រើម ប៉ុន្តែសម្រាប់នារីខ្មែរភាគច្រើន ដែលអ្នកផ្សាយទាំងនោះលើកឡើងគឺស្ទើរមិនមានទាល់តែសោះ។ លោកឧកញ៉ា ក៏បានរិះគន់ថា ការសរសេរដោយចោទលើស្រ្តីខ្មែរបែបនេះ ថាជាបង្អាប់កិត្តិយស និង ធ្វើអោយតម្លៃស្ត្រីខ្មែររងការប្រមាថនោះផង។ លោកឧកញ៉ា បានបង្ហោះថា”👉ខ្ញុំអត់ទាន់មានឃេីញFb ស្រ្តីខ្មែរយេីង​ផុសពីការ លង់ស្នេហ៍​-ជ្រួលជ្រេីមនិង​ បុត្រាព្រះអង្គម្ចាស់ព្រុយណេទេ​ ហេតុអីបានFBប្រុសៗខ្លះឬពួកសារព័ត៌មានមួយចំនួនចុះផ្សាយថា​ ស្រ្តីខ្មែរជ្រួលជ្រេីម​ លង់ស្នេហ៍​ បុត្រាព្រះអង្គម្ចាស់ព្រុយ​ណេ? ឬពួកអ្នកសរសរហ្នឹងមានសង្សារឬប្រពន្ធហេកុបទៅរកគេ​ ឬក៏ខ្លួនឯងឃេីញគេសង្ហាច្រណែនគេ? សូមកុំព្យាយាមបន្ថោកតំលៃស្រ្តីខ្មែរយេីងអី​!
👉សំណេរខ្លះសុទ្ឋតែថា​ មិនទាន់ចេះស្ងោរពងទាផង​ ប្រាថ្នាសុទ្ឋតែ​ ព្រះអ្គម្ចាស់​ មិនចេះខ្មាស់គេជាដេីម!”។ ជាមួយនឹងការបង្ហោះនេះ ហាក់ធ្វើអោយមានការពេញចិត្តយ៉ាងខ្លាំង ជាពិសេសគឺអ្នកលេងបណ្ដាញសង្គម ដែលភាគច្រើនគឺជានារីៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here