កីឡាករកគុនខ្មែរ ប្រកួតឈ្នះកីឡាករបរទេសទាំង៣គូ ធ្វើអោយរង្គើស្ទីឌីយោទូរទស្សន៍កងយោធពល​ខេ​មភូមិន្ទ ប៉ុស្ដិ៍លេខ៥ (ព្រែកកំពិស)

0

ការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្ដេចពិជ័យ​សេនា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ នៅស្ទីឌីយោទូរទស្សន៍កងយោធពល​ខេ​មភូមិន្ទ ប៉ុស្ដិ៍លេខ៥ (ព្រែកកំពិស) កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឈានដល់​សប្ដា​ហ៍​​ទី៨ហើយ ដែលក្នុងនោះមានគូពិសេសចំនួន២គូ ខណៈ​ដែល​ការប្រកួតលក្ខណៈអន្ដ​រជាតិ​មា​ន​​ដល់ទៅ៣គូ ហើយអ្វីដែលគូរឲ្យកត់សម្គាល់កីឡាករជម្រើសជាតិកម្ពុជាទាំង​៣​បាន​ផ្ដួលគូ​ប្រកួតមកពីថៃនិងឡាវឲ្យបោះបង់​គូប្រកួតដូចគ្នាក្នុងនោះគឺគូអន្ដរជាតិ​ទី២៖បង្គោល​ក្រហមក​កីឡាករ​ឡៅ សៃណេត មកពីក្លឹមបញ្ជាការដ្ឋានពិសេស សមាគមកីឡារប្រដាល់ក្រសួង​ការ​ពារ​ជាតិ  ប្រកួតទម្ងន់៥១ គ.ក្រ បាន​យកឈ្នះនៅទឹកទី៤ទៅលើកីឡាករបង្គោលខៀវជម្រើសជាតិឡាវ FANG KHUNG LEK (Laos) ,គូអន្ដរជាតិទី​៣៖បង្គោលក្រហម​ប៊ន ពន្លក មកពីក្លឹបនាគរាជចតុមុខ សមាគម​កីឡាប្រ​ដាល់ក្រសួងមហាផ្ទៃ ប្រកួតទម្ងន់៥១.គ.ក្រ បាន​ផ្ដួល​បង្គោ​ល​​ខៀវ​​កីឡាករ​PHET NAKHORN (Thailand) នៅទឹកទី៤ដែរ ខណៈដែលគូអន្ដរជាតិទី៤៖​កីឡា​ករ​បង្គោល​ក្រហម​​ខាំ ខ្លានាង មក​ពីក្លឹបមហិទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមាគមកីឡាប្រដាល់ក្រសួង​ការ​ពារ​ជាតិ ប្រកួត​ទម្ងន់ ៥៤ គ.ក្រ បានផ្ដួលកីឡាករបង្គោលខៀវជម្រើសជាតិឡាវ CHAV FANG KHUNG (Laos) ត្រឹម​ទឹក​ទីទី១​ប៉ុណ្ណោះ។

សម្រាប់ការប្រកួតសប្ដាហ៍នេះមិនមានគូដណ្ដើមខ្សែក្រវ៉ាត់ពានរង្វាន់សម្ដេចពិជ័យ​សេនា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ដូចសប្ដាហ៍មុនៗនោះទេព្រោះកាលពី​សប្ដាហ៍ទី៧យើងរកឃើញ​កីឡាករ៤រូប​បាន​ឡើងទៅវគ្គផ្ដាច់ព្រ័តរួចជាស្រេចក្នុងនោះកីឡាករឃីម បូរ៉ា ត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់ជាមួយកីឡាករឈុត សេរីវ៉ាន់ថង ខណៈ​ដែល​កីឡាករ​វ៉ាន់ វឿន នឹងប្រកួតដណ្ដើមយកលេខ៣ជាមួយកីឡាករសូត្រ វាសនា ដែល​កម្មវិធីពិសេស​នោះនឹង​រៀបចំនៅខេត្តសៀមរាប នៅចុងខែវិច្ឆិការឆ្នាំ២០២២ ខាងមុខនេះហើយ ខណៈ​ដែល​ទស្សនិកជនដែលតែងតែមកទស្សនាណែនពេញស្ទីឌីយោប៉ុស្ដិ៍លេខ៥ នោះកំពុងតែរង​ចាំ​មើល​​ថាតើ​កីឡាករ​រូបណាទៅដែលនឹងគ្រងខ្សែក្រវាត់ ហើយជា​ម្ចា​ស់​រង្វាន់ផ្ទះវីឡារ​តម្លៃជាង​១០ម៉ឺនដុល្លារ?
 
សូមបញ្ជាក់ថាការប្រកួតគុនខ្មែរ ដណ្ដើមពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋ​មន្រ្ដី រដ្ឋមន្រ្ដីក្រសួង​ការ​ពារជាតិ ត្រូវចម្រាញ់យកកីឡាករជើងខ្លាំងដល់ទៅ៨រូប ប្រភទ​ទម្ងន់​៦០គ.ក្រ ដើម្បីប្រជែងរកម្ចាស់ខ្សែ​ក្រវ៉ាត់​ដែល​នឹងទទួលបានផ្ទះវីឡារ១ខ្នងនៅខេត្តសៀមរាប មានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។ព្រឹត្តិការណ៍ដ៍អស្ចារ្យ​នេះឧប​ត្ថម្ភធំដោយក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ។សម្រាប់កម្មវិធីប្រកួតត្រូវធ្វើឡើង​ចំនួន១០សប្ដាហ៍ចាប់​តាំងពីថ្ងៃទី​១៨ខែ​កញ្ញាដល់ថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០២២ ដែលការប្រកួតផ្ដាច់ព្រ័ត្រគ្រោងរៀបចំនៅភូមិឋានសំណាង ឃុំបាគង ស្រុក​​បាគង ខេត្តសៀមរាប។

LEAVE A REPLY

Please enter your comment!
Please enter your name here