ប៉ែន ភក្រសុធារិទ្ធ សមចូលជាម្ចាស់ពានMister supranational Cambodia 2023

0

មានការភ្ញាក់ផ្អើលនៅពេលដែលគេ ស្រាប់តែឃើញតារាសម្តែងដ៍លេចធ្លោ លោកប៉ែន ភក្រសុធារិទ្ឋ ដែលមានកេរ្តីឈ្មោះក្នុងសិល្បៈស្រាប់តែចូលមកកាន់ការប្រឡងបុរសឯក។ តារាភាពយន្តរូបនេះ និងធ្វើការប្រកួតប្រជែងជាមួយ តារាប្រុសក្មេងៗជាច្រើនដួងទៀតក្នុងវគ្គប្រកួតផ្សេងៗដែលបានរៀបចំទុក។

បើទោះបីជាមានបទពិសោធន៍ខ្លាំងក្លាលើវិស័យសិល្បៈ ក៍ប៉ែន ភក្រសុធារិទ្ធ ត្រូវឆ្លងកាត់នូវវិញ្ញាសាច្រើនទៀត ដែលបានតម្រូវ។ លោកត្រូវតែបង្ហាញទេពកោសល្យអោយ ល្អក្នុងការយកពិន្ទុពីគណៈកម្មាការ។ទោះបីយ៉ាងណាតារាប្រុសរាងសង្ហារូបនេះត្រូវតែ យកចិត្តទុកដាក់ទោះជាមិនព្រួយរឿងខ្លាចឆាកក៍មិនត្រូវ មើលស្រាលស្ថានការដែរ។

ប៉ែន ភក្រសុធារិទ្ធ បានឆ្លងកាត់វិថីសិល្បៈច្រើនឆ្នាំក្នុងវិស័យសម្តែង លោកជាតារាបង្ហាញម៉ូដ និងជាតារាសម្តែង។ឆ្លងកាត់ការថតភាពយន្តជាច្រើនរឿង រួចមកហើយនៅឡើយឱកាសថ្មីមួយនេះដែលសាកល្បង។ លោកនៅតែប្រុងប្រយ័ត្នបើទោះជាមានកម្ពស់ល្អ រាងកាយមាំមួននិងមុខមាត់ស្អាតទាក់ទាញបែបណា។

LEAVE A REPLY

Please enter your comment!
Please enter your name here