លឿនពេហើយ ខាត់ ចំរើន ទទួលមរណៈភាពវ័យ៤០ឆ្នាំព្រោះជំងឺ

0

បើទោះបីជាមានការខិតខំព្យាបាលយកចិត្តទុកដាក់ ជាខ្លាំងបែបណាពីក្រុមគ្រូពេទ្យ ដើម្បីសង្រ្គោះជីវិតតារាកំប្លែងខាត់ ចំរើនយ៉ាងណាក៍មិនអាចសង្រ្គោះបាន។ ចុងក្រោយនេះខាត់ ចំរើនដែលមានកូន២នាក់នៅក្នុងបន្ទុកបាន ទទួលមរណៈភាពទាំងវ័យក្មេង ហើយបងប្អូន និងមហាជនសិល្បករជាច្រើនមិនចង់ជឿនៅពេលជួបរឿងបែបនេះ។

ត្រឹមតយៈពេលខ្លី ដែលខាត់ ចំរើន តារាចម្រៀងអាយ៉ៃ និងកំប្លែងបានតស៊ូបញ្ជូនខ្លួនអោយពេទ្យសង្រ្គោះ។ ក្រោមការខិតខំ ពីលោកគ្រូពេទ្យ ខាត់ ចំរើនបានធូរស្បើយមួយគ្រា ហើយមកបំពេញការងារច្រៀង និងកាត់សក់ការបានឡើងវិញ។ក្រោមអំណរមួយរយៈប៉ុណ្ណោះ ចំរើនដឹកទៅសង្រ្គោះ យប់ថ្ងៃទី១៩ ជាបន្ទាន់ហើយបងប្អូនទាំងមូលក៍បុកពោះគ្រប់គ្នា។ ទីបំផុតខាត់ ចំរើនតារាដ៍មានទេពកោសល្យរូបនេះ បានត្រូវមច្ចុរាជឆក់យកជីវិត នៅពេលមុននេះ។

អ្នកនាង ខាត់ សុឃីម បានបង្ហោះសា សោកស្តាយថា «សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយសូមអោយអាយុវែង ទៅចុះកុំគិតពីប្រពន្ធកូន បងប្អូនមើលថែហើយ បងជួយអោយកូនៗរបស់ឯង រៀនសូត្រចប់ចុងចប់ដើម
ពុកអើយអាចំរើនវាទៅមើលថែពុកហើយ »៕ អំឡុងពេលឈឺនៅពេទ្យ ចំរើន បានបង្ហាញការព្រួយបារម្ភកូនទាំង២ ដែលនៅក្មេងវ័យត្រូវការមើលថែរមានអនាគត។ ពេលនេះឪពុកទៅចោលហើយ អ្នកនាងខាត់ សុឃីមជាបងសន្យាមើលថែរ។សពខាត់ ចំរើនធ្វើបុណ្យតម្កល់នៅ ភូមិត្រពាំងព្រាយ ផ្លូវទៅភ្នំបាសិត ទីកន្លែងកំណើត។ សូមវិញ្ញាក្ខន្ឋតារាប្រុសរូបនេះទៅកាន់សុគតិភព។


LEAVE A REPLY

Please enter your comment!
Please enter your name here