ទោះធ្លាក់ខ្លួនពិកាអង្គុយនៅលើរទះរុញតែ ពៅ បញ្ញាពេជ្រ មិនទន់ជ្រាយផ្លូវចិត្ត

0

អ្នកអាណិតពៅ បញ្ញាពេជ្រ បាននិយាយគ្រប់គ្នាថា អោយកញ្ញាបន្តមានភាពរឹងមាំផ្នែកផ្លូវចិត្តបន្តទៀតព្រោះ ជីវិតពេលនេះនៅតែរស់នៅក្នុងសភាពពិការ។ បើទោះបីជាប្រឈមបន្តទៀតតែកុំអស់សង្ឃឹម ព្រោះអនាគតមើលមិនឃើញនោះទេ អាចមានហេតុពិសេសណាមួយជួយក៍ថាបាន។

រហូតមកទល់នាពេលនេះ ស្ថានភាពរបស់ ពៅ បញ្ញាពេជ្រ នៅមិនទាន់វិវត្តន៍មករកការដើររួចវិញឡើយ ពោលនាងនៅតែពិកាអង្គុយតែលើរទះរុញអស់រយះពេលជាច្រើនឆ្នាំមកនេះ។ក្នុងស្ថានការបែបនេះអតីតតារាចម្រៀងនាង ពៅ បញ្ញាពេជ្រ បានពោលពាក្យគិតដល់ខ្លួនចាស់ទៅអាចនឹងកាន់តែពិបាក ដោយសារតែខ្លួនគ្មានសង្ឃឹមនឹងអាចដើរបានដូចដើមឡើយ។

ពៅ បញ្ញាពេជ្រ បានលើកឡើងថា អង្គុយៗគិតដល់ចំនុចមួយ ពេលដែលខ្ញុំចាស់ទៅ ជីវិតខ្ញុំហ្នឹងទៅយ៉ាងណាហ្ន៎ បើសភាពនៅបែបនេះ ( គ្រាន់តែគិតក៏ឃើញរូបភាពវេទនាដែរ)។តាមរយះការពោលពាក្យបែបនេះតាមរយះសារបង្ហោះនៅលើបណ្តាញសង្គមពី ពៅ បញ្ញាពេជ្រ បានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងជាច្រើនបានចូលទៅធ្វើការខំមិន ដោយបានលើកទឹកអោយនាងមានភាពរឹងមាំ ដើម្បីបន្តការព្យាបាលជំងឺរបស់ប្រកបដោយក្តីសង្ឃឹម។

ពៅ បញ្ញាពេជ្រ បានធ្លាក់ខ្លួនពិកាអស់រយះពេលជាច្រើនឆ្នាំ បន្ទាប់ពីនាងបានរងការបាញ់ប្រហារដោយជនមិនស្គាល់មុខកាលពីប៉ុន្មានឆ្នាំមុន។ក្រោយរងការបាញ់ប្រហារក្រុមគ្រួសារបានបញ្ជូននាងទៅសង្គ្រោះនឹងព្យាបាលនៅប្រទេសថៃ អស់រយះពេលជាច្រើនឆ្នាំ មុនពេលនាងបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
បើទោះបីជានាងអាចទាញយកអាយុជីវិតពីការស្លាប់ ក្រោយរងការបាញ់ប្រហារនេះក៏ដោយ ប៉ុន្តែ ពៅ បញ្ញាពេជ្រ នៅតែធ្លាក់ខ្លួនពិកាអង្គុយតែលើរទះរុញ មិនអាចដើរបានអស់ជាច្រើនឆ្នាំមកហើយ បើទោះបីជានាងបានព្យាយាមព្យាបាលទៅតាមការណែនាំពីក្រុមគ្រូពេទ្យបរទេសក៏ដោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here