ព្រោះតែពេញចិត្តសរឡាញ់គាំទ្រ top 10 MGI 2022 ហ្វេនៗជាច្រើន បានជូនជាកាដូ អនុស្សាវរីយ៍ផ្សេងៗ អោយបវរកញ្ញាជាអាយឌល។ លើសពីនេះ វត្ថុដ៏ទាក់ទាញមួយជាកូនតុក្កតា បានធ្វើច្នៃជារូបបវរកញ្ញាទាំង១០ ជារាជនីសម្រស់ពិតជាស្រស់ស្អាតតែម្តង។ ម្ល៉ោះហើយបានជម្រុញអោយ បវរកញ្ញាទាំង១០រិតតែមានកម្លាំងចិត្តបំពេញការងារបន្ត។

ពេលនេះក្រុមរាជនីទាំង១០រូប ស្អាតលើលោក កំពុងបន្តដំណើរបេសកម្មការងារឆ្ពោះទៅ កាន់ប្រទេសហ្វីលីពីន ដើម្បីបានជួបអ្នកគាំទ្រ ដែលទន្ទឹងរង់ចាំ។ នេះជាប្រទេសទី៣ហើយ ដែលបវរកញ្ញាទាំង១០រូបបានបំពេញការងារ ដែលមាន ឥណ្ឌូនេសុី ថៃ មុននេះ។ ឆ្នាំនេះជាឆ្នាំពិសសខួបលើកទី១០ ដែលបង្កើតឡើងនូវកម្មវិធីនេះឡើង។ បែបនេះហើយអ្នកដែលបានជាប់ ទាំង១០រូបពិតជាមានសំណាង ដោយសារអ្នករៀបចំចែកមកុដអោយ ១០នាក់ជាការអបអរ។

ពិសេសបាន ចូលរួមលើកមុខមាត់ជាច្រើននៅតាមឆាក និងប្រទេសនានា បង្កើនប្រជាប្រិយភាព។ចំពោះកម្ពុជាយើងដែលមានពេជ្រ វត្តីសារ៉ាវឌ្ឍី ឈ្នះដែរនោះពិតជារំភើប ដែលនាំអោយពិភពលោក បានស្គាល់ស្ត្រីខ្មែរ មានសមត្ថភាព និងខ្លាំងមិនចាញ់គេ។លើសពីនេះវត្តីក៍មមាញឹកការចូលរួម រហូតមិនទាន់មកមាតុភូមិវិញនោះទេ តាំងពីចប់ការប្រកួត ហើយនាងក៍នឹកអ្នកគាំទ្រខ្លាំងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here