ចាត់ទុកថាគឺជាដំណឹងដ៏ល្អថ្មីមួយទៀតហើយ ដែលតារាចម្រៀងលោក ENO ត្រូវបានតែងតាំងជា BA ខណៈដែលឱកាសតែងតាំងជា BA លើកនេះ គឺជាជនជាតិថៃ ដែលជាម្ចាស់ក្រុមហ៊ុន គឺជាអ្នកមកធ្វើពិធីទទួលស្គាល់តែម្ដង ដែលមានន័យថា BA ប្រចាំនៅកម្ពុជា បន្ទាប់ពីផលិតផលទឹកអប់ និង ឡេទឹកអប់ដ៏ល្បីល្បាញ យីហោ អៃឌូ ត្រូវបាននាំចូលមកកម្ពុជា។

លោក ថាន់ណាត់ អគ្គនាយកក្រុមហ៊ុន ជាជនជាតិថៃ បានលើកឡើងថា ដោយសារតែផលិតផលអៃឌូ ទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេសថៃ ហើយស្របពេលទីផ្សារនៅក្នុងប្រទេសកម្ពុជា ក៏មានការរីកចំរើនលើវិស័យគ្រឿងសម្អាងផង ទើបលោកសម្រេចចិត្តនាំផលិតផលមួយនេះ នៅកម្ពុជា។ ដោយឡែកសម្រាប់តារាចម្រៀងលោក Eno គឺដ្បិតតែលោកទើបតែបានជួបមែន តែលោកយល់ថា លោកគឺជាតារាចម្រៀងមួយរូប ដែលមានការទទួលខុសត្រូវ រួសរាយរាក់ទាក់ ហើយក្រោយពេលតាមដាននៅលើបណ្ដាញសង្គមក៏កត់សម្គាល់ថាលោកគឺជាតារាល្បីម្នាក់នៅកម្ពុជា។

លោក Eno ថាលោកបានទទួលធ្វើជាBA ពេញរយៈពេល១ឆ្នាំ ហើយបន្ទាប់ពីការតែងតាំងនេះ លោកក៏អាចនឹងមានការងារថ្មីៗរត់ចូលផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here