អតីត បេក្ខជន ប្រឡងចម្រៀX factor Cambodia យ៉ា ទី នៅទីបំផុតចម្រៀងថ្មី របស់នាង ប្រចាំផលិតកម្មមួយ បានសម្រេចចេញ ជាFull MV ២ថ្ងៃទៀត។ យ៉ា ទី មានការជឿជាក់ថា ចម្រៀង ដែលនាងចេញ នូវបទ«កុំចាកចេញ» ពិតជានានការចាប់អារម្មណ៍។

បំណងតស៊ូ នៅលើអាជីពចម្រៀង បានធ្វើអោយកញ្ញា យ៉ា ទី ដុះក្តីសង្ឃឹមបណ្តើរៗ ហើយ ក្រោយពេល ផលផ្កាកំពុងតែ ចាប់ផ្តើមរីកបន្តបន្ទាប់។ កញ្ញា ត្រូវបាន បណ្តា អ្នកដឹងពីទេពកោសល្យ យកមកដុះខាត់ អោយកាន់តែប្រសើរ។ យ៉ា ទី បាននិយាយថា ចម្រៀងបទ«កុំចាកចេញ» នេះ នឹងបង្ហោះ ជាហ្វូលអឹម វី នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ នេះជាការតេស្តមើល ស្ទុះនៃការ ចូលស្តាប់របស់ប្រិយមិត្តហើយយើង និងបន្តធ្វើបទថ្មីៗ ជាបន្ថែមទៀត ដើម្បីវាយលុកការទាក់ទាញ។ បទ«កុំចាកចេញ» នេះបង្ហាញអារម្មណ៍ មនោសញ្ចេតនា កប់ជ្រៅ ចាក់ដោត យំយែក ។ អាចថាជាការ ពិបាកសម្តែងរបស់នាងដែរ ព្រោះថាយើងមិនមែនអាជីពសម្តែង។ តែចិត្តស្រឡាញ់ ក្នុងសិល្បៈត្រូវតែធ្វើអោយបាន។ សូមអរគុណ បងប្អូនដែលបានជួយគាំទ្រវិស័យសិល្បៈ របស់នាងរហូត អាចបោះជំហានបានមួយៗ ទៅមុខបន្តទៀត។

https://youtu.be/9EaP999z59k

LEAVE A REPLY

Please enter your comment!
Please enter your name here