ការប្រគុំតន្ត្រីពេលល្ងាច។សម្ភោធសាខាទី8 នៅកំបូលរបស់ក្រុមហ៊ុន K01 គេឃើញសុទ្ធតែវត្តមានតារាល្បីៗនៅក្នុងពិភពសិល្បៈចូលរួមទៀតផងដោយនៅក្នុងពិធីនោះក៏មានការច្រៀងរាំនិង កំប្លែងធ្វើឱ្យអ្នកទស្សនាសប្បាយរីករាយរហូតដល់យប់ជ្រៅផងដែរ។ ម្ចាស់សាខាទី8 មិនត្រឹមតែរីកមុខប៉ុណ្នោះទេ តែក៏បានប្រារព្ធពិធីខួបកំណើតឱ្យកូនរបស់ខ្លួនយ៉ាងសប្បាយរីករាយក្នុងឱកាសនោះ។

សិល្បករសិល្បការិនីដែលបានអញ្ជើញចូលរួមក្នុងនោះរួមមាន នាយ ចឺម, លោក ជុំ លីណូ, លោក សាន ផានិត, នាយ តាក់ស៊ី, លោក ម៉ាដូណា, អ្នកនាង ឆ័យ លីដាឡែន, លោក រតនៈ ពិសិដ្ឋ និងសិល្បករមួយចំនួនទៀត។ សិល្បករអាជីពទាំងនេះមិនត្រឹមតែធ្វើឱ្យកម្មវិធីកញ្ជ្រោលផ្អើលនៅសាខាទី8ប៉ុណ្នោះទេ តែម្នាក់ៗក៏បង្កបរិយាកាសសប្បាយរីករាយធ្វើឱ្យអ្នកស្រុកអ្នកភូមិសប្បាយហ៊ោរកញ្ជ្រៀវ និងរាំលេងយ៉ាងកងរំពង។

នាយ ចឺម ដែលជាតារាយុវវ័យត្រូវគេឃើញថាទទួលបាននូវការគាំទ្រមិនអន់ឡើយគ្រប់បទចម្រៀង និងភាពក្រមិចក្រមើមដែលលោកបានបង្ហាញឡើង សូម្បីតែភ្ញៀវកិត្តិយសដែលមានវ័យកណ្ដាល និងវ័យជ្រេក៏លង់នឹងស្ទីវរបស់នាយ ចឺម មិនអន់ឡើយ ជាពិសេសនៅពេលដែលលោកច្រៀងផងកំប្លែងផង ហើយកូរកម្មវិធីឱ្យសើចសប្បាយ។ ក្នុងនោះតារាចម្រៀងលោក សាន ផានិត ដែលជាម្ចាសបទ « ទូរស័ព្ទប្រាប់ផង » ក៏ទទួលបានប្រជាប្រិយភាពណាស់ដែរនៅក្នុងការប្រគុំតន្ត្រីដែលចម្រុះដោយតារាល្បីៗនាយប់នោះ។

លោក K01 បានថ្លែងការកោតសរសើរចំពោះសិល្បកសិល្បការិនីទាំងអស់ដែលស្រាក់ដៃគ្នាធ្វើឱ្យកម្មវិធីទាំងមូលទទួលបាននូវការចាប់អារម្មណ៍ ដែលមិនខុសពីធ្វើឱ្យអ្នកចូលរួមសប្បាយរីករាយនៅក្នុងពិធីទាំងមូល។ លោកក៏ ចាត់ទុកថានេះជាវត្តមានរប់សិល្បករល្បីៗច្រើនដួងដំបូងគេចាត់តាំងពីក្រុមហ៊ុន K01បើកសម្ភោធសាខាថ្មីរបស់ខ្លួនជាបន្តបន្ទាប់នោះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here