បងស្រី វី ឌីណែត មានឈ្មោះថា វី ឌីណា ដែល មានការទទួលស្គាល់ពី បងប្អូនសិល្បៈមួយចំនួនថា មានសំឡេងពិរោះ មិនចាញ់ប្អូនស្រីឡើយ។ បងស្រីរបស់នាង បាន ធ្លាប់ប្រឡង ចម្រៀងតាំងពីវ័យជំទង់ ដូចឌីណែត ដែរដោយមានការ ពេញចិត្តពីគណៈកម្មាការរហូតជាប់លេខប្រសើរដែរ។ ដោយសារតែរវល់ ការងារទើប ឌីណា មិនបានអុកឡុកសិល្បៈេពញទំហឹងដូចប្អូនស្រី ហើយស្ទើរតែមហាជនខ្លះភ្លេចមុខ និងមិនគិតថា វី ឌីណែត មានបងស្រីចេះច្រៀងយ៉ាងពិរោះបែបនេះ។

មហាជន ជាច្រើន បាននិង កំពុង តែចាប់អារម្មណ៍ ខ្លាំងលើ ទឹកដម សំឡេង របស់ កញ្ញា វី ឌីណែត ដែល មានការជោគជ័យលើ សិល្បៈ ក្រោយចូលហង្សមាស។ ពេលនេះ ចាប់ផ្តើមលេចមុខ បងស្រីរបស់ ឌី ណែតម្នាក់ទៀត ដែលកំពុង តែសម្រេចចិត្តហក់មកច្រៀង ដើម្បីតបការចែកសម្លេង ឪពុកផ្តល់អោយ។

វី ឌីណា អោយដឹងថា ការចេញចម្រៀង ពេលនេះ ឬចូលមកច្រៀងវិញនេះ មិនទាន់ច្បាស់លាស់ថា បែបណានោះទេ។ នាងមានគ្រួសារដែល ទើបតែរៀបការ ហើយនិងមានមុខរបរផ្នែកលក់ផលិតផល កំពុងបោះជំហ៊ាន។ ការចេញបទចម្រៀង ជាបទលោកឪពុក ដោយគ្រាន់តែចង់អោយ បទរបស់ប៉ាៗនាងមាន ការពេញនិយមបន្តទៀត ដែលយើងជាកូន ត្រូវតបស្នងហើយ មានសំឡេងច្រៀងបានគួរសមធ្វើអោយ ឪពុកសប្បាយចិត្ត។ បើសន្ទុះចម្រៀងនាងខូវើបទ «សែនអាឡ័យ» និងបទ«អាឡ័យក្លិនអូន» មានការពេញចិត្ត នាងនឹងគិតលើសិល្បៈបែបណាទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here