តាំងពីមុនអំឡុងពេលកូវីដផ្ទុះឡើង តារាសម្ដែងលោក ចាន់ស៊ី ស៊ីណាវ៉ាត្រា បានចាប់ដៃជាមួយមិត្តភក្កិបើកហាង Pub( ហាងស្រាក្រឡុក ) មួយកន្លែងនៅទល់មុខអតីតគេហដ្ឋានអភិបាលស្រុក កំរៀង ដែលស្ថិតនៅក្នុងភូមិ ស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយចំណាយអស់ប្រាក់ខ្ទង់ម៉ឺនដុល្លា តែដោយសារកូវីដផ្ទុះឡើងស្របពេលដៃគូរមុខជំនួញមិនរលូនផងក៏ផ្ទុះឡើងនៅចម្រូងចម្រាស់រហូតបិះធ្វើឱ្យអាជីវកម្មមួយនេះក្ស័យធន ដោយដៃគូរទាំងពីរភាគីមានការបាក់បែកគ្នានោះផង។ យ៉ាងណាក៏ដោយក្រោយការផ្ទុះឡើងនូវចម្រូងចម្រាស់លោក ចាន់ស៊ី ទទួលបានហាង Pub មួយនោះផ្ដាច់មុខខណៈដែលដៃគូរភាគហ៊ុនផ្សេងៗក៏ត្រូវបានដកខ្លួនដោយសន្តិវិធី។

តារាសម្ដែងលោក ចាន់ស៊ី ថ្លែងថា ក្នុងអំឡុងពេលដៃគូរភាគហ៊ុនបាក់បែកគ្នាមុខជំនួញមួយនេះមានការខាតបង់យ៉ាងខ្លាំង ដោយត្រូវបិទទ្វារផង និងត្រូវប្រឈមដោយការផ្ទុះឡើងនូវជម្ងឺរកូវីដ19ផង។ យ៉ាងណាក៏ដោយលោកថាសប្បាយចិត្តដែលដំណោះស្រាយទាំងមូលត្រូវបានបញ្ចប់ ហើយលោកក៏បានហាង Pub ផ្ដាច់មុខតែឯងខណៈដែលលោកនិងគូរដណ្ដឹង នឹងបើកដំណើរការនៅទីតាំងដដែលចាប់ពីការប្រកាសជូនដំណឹងនេះតទៅហើយ។

បើទោះជាការធ្វើអាជីវកម្មម្នាក់ឯងនឹងមានការប្រឈម តែលោកប្រាប់ថាសប្បាយចិត្តដោយលោកនឹងពង្រឹងអាជីវកម្មមួយនេះឱ្យទទួលបានជោគជ័យក្រោយក្លាយជាម្ចាស់តែម្នាក់ឯងខុសពីមុននោះផង។ លោកបន្តថា ដោយសារគូរដណ្ដឹងនាំចូលផលិតផលឡេយកមកធ្វើអាជីវកម្មហើយលោកចាប់ដៃបើក Pub ជាមួយនឹងមិត្តភក្កិទើបធ្វើឱ្យខកខានឱកាសសម្ដែងពីផលិតករមួយចំនួនដែលបានទាក់ទងនាពេលកន្លងមក។

យ៉ាងណក៏ដោយជាមួយនឹងការកាន់កាប់មុខជំនួញផ្ដាច់មុខនាពេលនេះលោកថានឹងឆ្លៀតពេលទទួលការសម្ដែងឡើងវិញដើម្បីប្រមូលប្រជាប្រិយភាពរបស់ខ្លួនផង និងដើម្បីពង្រីកអាជីវកម្ម Pub របស់ខ្លួនផង ឱ្យជោគជ័យព្រមគ្នា។ ជាមួយគ្នានោះលោកក៏ប្រកាសថាគម្រោងរៀបការក៏នៅមិនទាន់កំនត់នោះផងដែរ នៅពេលដែលមុខជំនួញនៅត្រូវការការប្រឹងប្រែងស្របពេលដែល កូវីដ19នៅតែមានចំហាយអាក្រក់។

LEAVE A REPLY

Please enter your comment!
Please enter your name here