ស្របពេលដែល ជីវិតស្នេហា រវាង អ្នកនាងទូច ស្រីលក្ខណ៍ និង ស្វាមីបរទេស ឈានដល់ការប្រកាសខ្វែងផ្លូវគ្នា នៅមិនទាន់មានការបកស្រាយណាមួយនៅឡើយទេ ថារវាងអ្នកទាំងពីរតើអ្នកណាជាអ្នកខុស។ យ៉ាងណាមិញ អតីតស្វាមីរបស់នាង បានបង្ហោះលិខិតបកស្រាយមួយសន្លឹកជាសាធារណៈ ដោយលិខិតនោះបានសរសេរជាអក្សរអង់គ្លេសផង និង បកប្រែជាភាសាខ្មែរផង។ នៅក្នុងលិខិតនោះលោកបានអះអាងថា ទូច ស្រីលក្ខណ៍ បានព្យាយាមមិនអោយលោកជួបកូនប្រុស ក្រោយឯកភាពគ្នាប្រគល់ផ្ទះវីឡាអោយនាងរស់នៅសព្វថ្ងៃ។

ការបង្ហោះជាសាធារណៈរបស់ស្វាមីអ្នកនាងគឺដើម្បីបង្ហាញភាពស្អាតស្អំនិងទទួលបានយុត្តិធម៌ផងដែរ។ ក្នុងលិខិតជាភាសាអង់គ្លេសនោះ ក៏បានទម្លាយថា នាងបានប្រើលុយធនាគាររួមគ្នា និង មានទំនាក់ទំនងជាមួយ បុរសសាច់ដុំ ដូចនៅក្នុងរូបនេះ តាំងពីអំឡុងខែ១២ ឆ្នាំ២០១៩ ពោលគឺក្នុងពេលដំណឹងលែងលះមិនទាន់មានការដឹងឮ។ ក្នុងលិខិតនោះ ក៏បញ្ជាក់ថា មានមនុស្សភាគច្រើនយល់ថា ស្វាមីនាង មានស្រីថ្មី និង ឈប់យកចិត្តទុកដាក់លើប្រពន្ធកូន ទាំងលោកថានោះជាការបហរឌិត។ លោកបានទាំងបញ្ជាក់ថា ទូច ស្រីលក្ខណ៍ ព្យាយាមបង្ហាញភាពឈឺចាប់ យំយែក រហូតលើឆាកតន្ត្រីជាដើម ដើម្បីអោយលោកក្លាយជាភាគីមិនល្អនោះផងដែរ។

លោក Morten Kvammen ដែលត្រូវគេស្គាល់ថាគឺជាអ្នកជំនួញមួយរូប បានបន្តក្នុងលិខិតនោះថា ការដែល ទូច ស្រីល័ក្ខណ៍ ចោទថាលោកចុះចេញពីផ្ទះ និង បោះបង់កូនមិនផ្ដល់លុយកាក់គឺជារឿងមិនពិត និងចង់សំដៅថា អ្នកនាងមានស្នេហាថ្មី និង ចង់បែកបាក់ជាមួយលោកមុន ទើបជាមូលហេតុនេះការប្រេះឆា។ ចង់ដឹងថា ក្នុងលិខិតរបស់ អតីតស្វាមី អ្នកនាង ទូច ស្រីល័ក្ខណ៍ សរសេរបង្ហោះអ្វីខ្លះ សូមអានដូចខាងក្រោម៖



LEAVE A REPLY

Please enter your comment!
Please enter your name here