ម៉ាដូណា ក្ដោបទីផ្សាមិនធម្មតា ខណៈ រ៉ូលីន លឹបលមិនដូចមុន

0

ថ្មីៗនេះគេសង្កេតឃើញថា ទីផ្សារតារាភេទទី៣ លោកម៉ា ដូណា ហាក់មានប្រៀបជាងរ៉ូលីន ព្រោះតែតាមបណ្ដាកម្មវិធីជាច្រើន គេឃើញម៉ាដូណា ត្រូវបានគេហៅជាហូរហែ ធ្វើឲ្យប្រាក់ចំណូលរបស់ដូណា កើនជាងឆ្នាំមុន។ ម៉ាដូណា កំពុងតែសាង បានស្នាដៃការងារ ច្រើនគួរសម មួយរយៈចុងក្រោយនេះ។ លោកត្រូវប៉ាន់ ច្រើនលើផ្នែកសម្តែង ដោយសារមានតិចនិចនិយាយអោយគេ ស្តាប់បាន។ ចំពោះរ៉ូលីនវិញ បើទោះជានៅមានមានឈ្មោះល្បី តែការងារហាក់ស្ងាត់ ឬមួយនាង សម្ងំធ្វើអ្វីដែលប្លែក ដើម្បីប្រជែងទីផ្សារ។

ម៉ាដូណា និង រ៉ូ លីន ជាតារាភេទទី៣ ដ៏មានទេពកោសល្យ រៀងៗខ្លួនមើលទៅសុទ្ឋអាចឆក់យក ការទស្សនា ពីមហាជនបាន។ បើទោះជាមានការ ប្រៀបធៀបបែប នេះ ក៏មហាជន ជាច្រើនដែលគាំទ្រអ្នកទាំង២ នៅតែប្រកាស ចូលចិត្តស្ទីល ការសម្តែងរបស់ ដូណា និងរ៉ូលីន ព្រោះ មានចំនុចពិសេស រៀងៗខ្លួន ដែលទាក់ចិត្តកន្លងមក។

ម្យ៉ាងទៀត រ៉ូ លីន និង ម៉ាដូណា សុទ្ឋតែជា តារាដែលមាន ទេពកោសល្យ ហើយ តស៊ូ នៅក្នុង វិស័យសិល្បៈ បានជាយូរឆ្នាំ។ ទោះជាពេលខ្លះ មានជួបព្យុះភ្លៀងក៏ រ៉ូ លីន និង ម៉ាដូណា ឈ្នះមាសត្រូវបាន។ ម្នាក់ៗ អាចរកបានទ្រព្យ ដូចជាទិញផ្ទះ ទិញឡាន និងសល់របស់ល្អៗ ព្រមទាំងតបស្នងដល់អ្នកផ្ទះផងដែរ។មហាជនរង់ចាំមើលថា តើគូស្នេហ៍ភេទទី៣ លោកម៉ាដូណា និងប្រុសស្នេហ៍ណុប ហេងទ្រី នឹងអាចរក្សាបានយូរអង្វែងតទៅទៀតទេ ព្រោះតែកន្លងមកពួកគេធ្លាប់មានបញ្ហារកាំរកូសគ្នាជាញឹកញាប់ ដោយសារតែមានភេទទី៣ ព្យាយាមចង់ឆក់ដណ្ដើមប្ដីលោកដូណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here