ត្បិតថាហ្វេនៗជេរប្រទេចបន្តិចមែន តែ លី ណូរ៉ា បង្ហាញមោទនភាព

0

នៅក្នុង MV បទចម្រៀងក្រោមចំណងជើងថា « អាមោក » ដែលបកស្រាយដោយតារាចម្រៀងលោក អៀង វុត្ថា លោក លី ណូរ៉ា ត្រូវអ្នកទស្សនា MV នេះជេរប្រទេចផ្ដាសារមិនតិចឡើយ ដោយសារតែលោកត្រូវផលិតករឱ្យសម្ដែងជាតួ មាក់ងាយអ្នកស្រែ និងដណ្ដើមសង្សាគេ។ យ៉ាងក៏ដោយតារាសម្ដែងរូបនេះបែជាបង្ហាញមោទនភាពចំពោះសា្នដៃមួយនេះទៅវិញ។

លោក លី ណូរ៉ា ថ្លែងបញ្ជាក់ថា ក្នុងមួយបទ « អាមោក » ឃើញថាអ្នកទស្សនាមិនតិចទេប្រតិកម្មចំពោះចរិតក្នុងការសម្ដែងរបស់លោក ជាពិសេសចំពោះពាក្យពេចន៍មួយចំនួនដែលលោកបញ្ចេញឡើងក្នុងសាច់រឿង ហើយមាក់ងាយចំពោះអ្នកក្រតូចទាបជាងខ្លួន។ គាប់ចួនជា MV នោះផ្ទុះការគាំទ្រនិងមានអ្នកចូលមើលជាង 3M ផងនោះទើបធ្វើឱ្យការជេរប្រមាថចំពោះលោកមានចំនួនកាន់តែច្រើន។ ថ្វីត្បិតតែការសម្ដែងមួយបទនេះតួរលេខអ្នកជេរអ្នកស្អប់ច្រើនជាងការសរសើរតែក៏មានន័យថា ការសម្ដែងរបស់លោកបុកត្រូវអារម្មណ៍មហាជនទើបធ្វើឱ្យហ្វេនៗជេរផង ខឹងផងនឹងចរិតក្នុហការសម្ដែងមួយបទនេះដែរ។ លោកថាការសម្ដែងត្រូវបត់បែនឱ្យគ្រប់ទម្រង់សិល្បៈ ហើយបើជ្រុលសម្ដែងជាតួចិត្តអាក្រក់លេងចរិតមិនឱ្យគេស្អប់ មិនឱ្យគេប្រាមាថក៏មិនមែនជាតារាសម្ដែងនោះដែរ។

គួរបញ្ជាក់ផងដែរថាលោក លី ណូរ៉ា ក្នុងមួយរយៈចុងក្រោយមិនសូវទទួលការសម្ដែងប៉ុន្មានឡើយដោយសារតែលោកជាប់ជំនួញតាមអនឡាញ។ លោកទទួលតែការងារសិល្បៈមួយៗប៉ុណ្ណោះ ដោយស្នាដៃ MV បទ « អាមោក » ក៏ជួយឱ្យលោកទទួលបាននូវការគាំទ្រត្បិតតែនេះជាស្នាដៃមួយដែលលោកទទួលសម្ដែង ក្រោយពីបដិសេធការសម្ដែងជាច្រើននោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here