អ្នកលេងហ្វេសប៊ុកមិនតិចទេ ទទួលស្គាល់ភាពជោគជ័យរបស់លោកជំទាវឧកញ៉ា Siv Mey បន្ទាប់ពីលោកជំទាវបានប្រែខ្លួនពីអ្នកលក់អនឡាញយ៉ាងសាមញ្ញក្លាយជាឧកញ៉ាដំបូងគេ នៅកម្ពុជា។ អ្វីដែលកាន់តែស្ងើចសរសើរទៀតនោះនៅថ្ងៃទី៩ កញ្ញា ឆ្នាំ២០២០ នេះនឹងប្រារព្ធពិធីធំមួយ ដោយមានទាំងការបុកគ្រឹះសាងសង់ផ្ទះផង ដើម្បីអបអរថ្ងៃខួបកំណើត។ អ្វីដែលគេចាប់អារម្មណ៍ គឺអ្នកនាង ទំនងជា Surprise ខ្លួនឯងដោយរថយន្តស៊េរីទំនើបតម្លៃសែនដុល្លារ មួយគ្រឿងថ្មីទៀត បន្ទាប់ពីគេឃើញអ្នកនាងឧស្សាហ៍និយាយប្រាប់ហ្វេនៗថា អ្នកនាងស្រឡាញ់រថយន្ត Lamborghini Sport ទំនើបមួយគ្រឿងថ្មី និង បានថតបង្ហោះភ្ជាប់ជាមួយរថយន្តស៊េរីទំនើបមួយនេះ មុនថ្ងៃខួបកំណើត។

លោកជំទាវឧកញ៉ា ក្រៅពីមានមុខជំនួញអនឡាញ ក៏មានមុខជំនួញជាច្រើនផ្សេងទៀតក្នុងដៃផងដែរ ទើបធ្វើអោយលោកជំទាវឧកញ៉ា មានលទ្ធភាពច្រើនក្នុងសកម្មភាពសប្បុរសធម៌ និង មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ លោកជំទាវឧកញ៉ា ត្រូវគេកត់សម្គាល់ថា ប្រកាសបង្ហើបប្រាប់ហ្វេនថាចង់បានអ្វី គឺបាននឹងបើទោះជារបស់នោះ មានតម្លៃរាប់សែនដុល្លារ។ ដូច្នេះហើយ ទើបគេសង្ស័យថា លោកជំទាវឧកញ៉ា ទំនងជាមានកាដូពិសេសចំពោះថ្ងៃកំណើតរបស់ខ្លួនទៀតហើយ នៅថ្ងៃទី៩ កញ្ញា នេះ ដោយហ្វេនៗកំពុងចាំមើលថា កាដូពញាក់អារម្មណ៍នោះ តើពិតជារថយន្ត Sport មួយគ្រឿងថ្មីដែលមានតម្លៃលើសរថយន្តចាស់របស់អ្នកនាងនោះមែន ឬ មិនមែន។ ប្រសិនបើដូចការបង្ហើបមែន គឺពិតជាផ្ទុះទៀតហើយនូវភាពលូយឆាយរបស់អ្នកនាង។ យ៉ាងណាមិញ លោកជំទាវឧកញ៉ាមិនបាចឆ្លើយសំនួររបស់អ្នកលេងហ្វេសប៊ុកនោះទេ ដោយទុកអោយរង់ចាំតាមដាន។

LEAVE A REPLY

Please enter your comment!
Please enter your name here