បន្ទាប់ពីបញ្ចប់ពិធីក្រុងពាលីបុកគ្រឹះបើកការដ្ឋានសាងសង់ភូមិគ្រឹះដ៏គ្រឹគគគ្រេងបានបញ្ចប់កាលពីព្រឹកថ្ងៃទី 9 ខែ កញ្ញា ឆ្នាំ2020 ភ្លាម លោកជំទាវឧកញ៉ា វ័យក្មេង អ៊ាន សៀវម៉ី បានប្រារព្ធធ្វើពិធីខួបកំណើតយ៉ាងអធិកអធមព្រមគ្នាជាថ្មីម្ដងទៀតនាល្ងាចថ្ងៃដដែលនោះផងដែរ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ផងនោះ គេឃើញជំទាវឧកញ៉ាវ័យក្មេងរូបនេះបានជ្រើសរើសគ្រងឈុតសម្លៀកបំពាក់បុរាណយ៉ាងស្រស់ស្អាតឈរទទួលភ្ញៀវជាមួយទឹកមុខញញឹមស្រស់ស្រាយគួរឱ្យទាក់ទាញសមនឹងឋារន្តរស័ក្កមិនធម្មតា។

នៅក្នុងពិធីពេលល្ងាចដែលជាកម្មវិធីអបអរថ្ងៃខួបកំណើតនិង ជប់លៀងអបអរ គោរមងារជា ឧកញ៉ារបស់ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ពិតជាបានធ្វើឱ្យអ្នកចូលរួមក្នុងពិធីលាន់មាត់សរសើរមិនដាច់ពីមាត់ ខណៈឈុតបុរាណដែលលោកជំទាវបានគ្រង ពិតជាសាកសមឥតខ្ចោះសាកសមជានារីខ្មែរដែលរម្យទមគួរឱ្យស្រឡាញ់។លោកជំទាវបង្ហើបថា ពីធីនោះគ្រាន់តែដេគ័រ នឹងរៀបកញ្ចប់អោយតារាល្បីៗច្រៀងរាំ គឺចង់ស្មើមង្គលការធំមួយទៅហើយ ខណៈដែលទាំងពិធីពេលព្រឹក និង ពេលល្ងាចចំណាយមិនតិចជាងខ្ទង់ម៉ឺនដុល្លារនោះឡើយ ហើយភ្ញៀវចូលរួមពេលល្ងាចប្រមាណជាង50តុ នៅមជ្ឈមណ្ឌល មង្គលលាភ សែនសុខ ទល់មុខបុរី អរគីដេ2004។

អ្នកគាំទ្រមិនតិចទេ ស្ងើចសរសើរ អ្នកនាង អ៊ាន សៀវម៉ី ដែលនៅក្មេងសោះក្លាយជាបុគ្គលជោគជ័យគួរអោយសរសើរ ដោយជោគជ័យទាំងមុខជំនួញ ទាំងស្នេហា និង ការកសាងកិត្តយសនៅក្នុងសង្គម។ អ្នកនាងកាន់តែទទួលបាននូវការចាប់អារម្មណ៍ បន្ទាប់ពីបានក្លាយខ្លួនជា ឧកញ៉ា ហើយគឺជាឧកញ៉ាវ័យក្មេងសម្បូរទ្រព្យ ដែលខុសពីបុគ្គលខ្លះ ដែលមានតែគោរមងារ តែមិនសូវស្តុកស្តម្ភនោះទៅទៀត។ អ្នកនាងកាន់តែធ្វើអោយមានកាភ្ញាក់ផ្អើលទ្វេរដងបន្ទាប់ពីធ្វើពិធីបុកគ្រឹះសាងសង់ភូមិគ្រឹះ ដែលមានតម្លៃរហូតដល់ជាង5លានដុល្លារ នៅរាជធានីភ្នំពេញ ចំថ្ងៃខួបកំណើត។ ក្នុងថ្ងៃប្រកាសសាងសង់ផ្ទះនោះ អ្នកនាងក៏ចំណាយមិនតិចម៉ឺនដុល្លាផងដែរ ធ្វើពិធីខួបកំណើតពេលល្ងាចដើម្បីអបអរគោរមងារជាឧកញ៉ា។

LEAVE A REPLY

Please enter your comment!
Please enter your name here