មកទល់ពេលនេះ អ្នកនាង រ៉ៃ សុភា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ហាង Sophea Skin Care និងត្រូវគេដឹងថា មានមុខស្រដៀង សមាជិក2NE1 តារាកូរ៉េ គឺកញ្ញា Parkbom មុនពេលឡើងគីឡូ កាន់តែមានការចាប់អារម្មណ៍ពីមហាជន រហូតត្រូវគេហៅយ៉ាងសាមញ្ញថា ជា Parkbom ខ្មែរ។ យ៉ាងណាក៏ដោយអ្នកនាងហក់មិនចាប់អារម្មណ៍ចង់ប្រឡូកជាតារាម៉ូដែល ឬ ជារាសម្ដែង ក្រោយពីមានកេរ្តិ៍ឈ្មោះល្បីល្បាញ ព្រោះតែត្រូវគេគិតថា មានមុខស្រដៀង នឹង Parkbom នេះទេ។

ខណៈដែលតារាអនឡាញច្រើនយ៉ាង បានប្រកួតប្រជែងគ្នាដណ្ដើមប្រជាប្រិយភាព តាមរយៈការផលិតបទចម្រៀង និង សម្ដែងដោយខ្លួនឯងនោះ អ្នកនាង រ៉ៃ សុភា ដែលអ្នកលេងហ្វឹសប៊ុកហៅថា Parkbom ខ្មែរ ដែលមានរូបសម្រស់ក៏ស្រស់សោភា និង មានរូបរាងខ្ពស់មិនអន់ជាងតារាម៉ូដែលនោះ បែរជាប្រកាសថា មិនមានគម្រោងក្លាយជាតារាសិល្បៈ តាមរយៈការផលិតបទ ហើយសម្ដែងដូចអ្នកអនឡាញខ្លះឡើយ។ ក្នុងនោះអ្នកនាង ក៏ច្រានចោលប្រសិនបើមានការចាប់អារម្មណ៍អញ្ជើញអោយអ្នកនាង សម្ដែង ឬ ដើរម៉ូដនោះផងដែរ។ អ្នកនាងថា សម្រាប់សិល្បៈមិនអត់និស្ស័យ ឬ ដុងខ្លះៗនោះទេ ដោយអ្នកនាងយល់ថា ខ្លួនអាចក៏សម្ដែងបាន។

ប៉ុន្តែបណ្ដាលមកពីអ្នកនាងមិនចង់ និង គិតថាខ្លួនរវល់ណាស់ មិនអាចមានពេលទៅចូលប្រឡូកបែបហ្នឹងទេ ទើបអ្នកនាង មិនដែលនឹកនា។ អ្នកនាងថា បើទោះជាអ្នកនាងមានរូបរាង និង មុខមាត់អំណោយផលសម្រាប់ការងារសិល្បៈ តែអ្នកនាងមិនអាចទម្លាក់ចោលការងារក្នុងហាង ហើយទៅប្រឡូកការសម្ដែង ឬ ការដើរម៉ូដ អោយត្រូវនឹងរូបសម្រស់ និង រូបរាងរបស់ខ្លួននោះទេ ដើម្បីអ្នកខ្លះថាអ្នកនាងចង់ល្បីខុសជំនាញផង និង ម្យ៉ាងមិនចង់ទទួលការងារ ដែលអ្នកនាងមិនមានជំនាញនោះទេ។ អ្នកនាងថា ហ្វេនៗច្រើនណាស់ លើកទឹកចិត្តអោយអ្នកនាងសម្ដែង ឬ មានស្នាដៃមួយក្នុងសិល្បៈ តែអ្នកនាងប្រាប់ថា សុំមានតែស្នាដៃនៅក្នុងជំនាញថែរក្សាសម្រស់ និង ព្យាបាលបញ្ហាមុខដូចដែលអ្នកនាងធ្វើរាល់ថ្ងៃបានហើយ គឺមិនបាច់ទៅផលិតបទចម្រៀង ឬ ទៅថតរូបបែបសិល្បៈជាដើម ដើម្បីអោយកាន់តែមានការចាប់អារម្មណ៍ទៀតទេ។ យ៉ាងណាមិញអ្នកនាងថា ប្រសិនបើមានការឱកាស គឺអ្នកនាងក៏អាចរំលេចស្នាដៃណាមួយតាមការចង់បានហ្វេនៗផងដែរ ប៉ុន្តែនៅក្នុងពេលនេះ គឺមិនទាន់អាចទៅរួចនោះទេ ដោយសារតែភារកិច្ច និង ការទទួលខុសត្រូវនៅក្នុងហាងថែរក្សាសម្រស់។

គួរបញ្ជាក់ផងដែរថា អ្នកនាង រ៉ៃ សុភា ដែលហ្វេនៗហៅថា Parkbom ខ្មែរ គឺជាអ្នកឯកទេសផ្នែកព្យាបាលមុខមុន មុខប្រហោង ស្នាមផ្លែ មុខអាច់រុយ មុខជាំ ពោលគឺឯកទេសលើផ្ទៃមុខទាំងស្រុង ក្រោយចេះជំនាញពីពេទ្យសម្ផស្សនៅវៀតណាម និងជាម្ចាស់ហាង Sophea Skin Care។ មកដល់ពេលនេះ ហាងរបស់អ្នកនាង មាន៣ទីតាំងធំៗ នៅសៀមរាប ផ្សារទួលពង្រ និង នៅផ្សារសុវណ្ណា។

LEAVE A REPLY

Please enter your comment!
Please enter your name here