យោងតាម Clip Video ខ្លីរបស់លោក Satiya Oaw ដែលត្រូវបានគេស្គាល់ថាគឺជាតារាចម្រៀងល្បីមួយរូបនៅលើ YouTube និងល្បីនៅទ្វីបអឺរ៉ុបកាណាដា អាមេរិក ដែលជាកូនខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលីនោះ នឹងចុះមកកម្ពុជានៅថ្ងៃទី24កញ្ញា ឆ្នាំ2020នេះហើយ។ លោកគឺជាតារាចម្រៀងក្រៅស្រុកដែលមានការទទួលស្គាល់ប្រមាណជាង3ឆ្នាំមកហើយពីសំណាក់បងប្អូនខ្មែររស់នៅតាមបណ្ដារប្រទេសធំៗ បន្ទាប់ពីលោកបាន Cover បទជាច្រើនក្នុងជំនាន់លោកតា ស៊ីន ស៉ីសាមុត និងបានផលិតបទ Original Song ផ្ទាល់ខ្លួន ហើយទទួលបានការគាំទ្រខ្លាំង។

បទចម្រៀងស្ទើរទាំងអស់របស់លោកនៅលើ YouTube មានអ្នកទស្សនារហូតដល់រាប់លាននាក់ ខណៈដែលលោកក៏ជាតារាចម្រៀងខ្មែរនៅអូស្ត្រាលីមួយរូបដែលល្បីខ្លាំងនៅអឺរ៉ុប នៅអាមេរិក និងកាណាដា។ គម្រោងចុះមកស្រុកច្មែរនៅថ្ងៃទី24 កញ្ញានេះគឺដើម្បី ចុះមកថតបទចម្រៀងមួយចំនួនបន្ទាប់ពីលោកបញចប់ការសម្ដែងនៅក្នុងប្រទេសកាណាដា។ លោកក៏នឹងប្រកាសឡើងឆាកទូរទស្សន៍នៅកម្ពុជាប្រសិនបើមានការអញ្ជើងផងដែរ។

មិនទាន់ដឹងថាកូនខ្មែរដែលចាកចេញពីខេត្តបាត់ដំបងទៅរស់នៅ អូស្ត្រាលីតាំងពីវ័យ12ឆ្នាំរូបនេះស្នាក់នៅប្រទេសកម្ពុជាប៉ុន្មានថ្ងៃនៅឡើយទេ ប៉ុន្តែតាមគម្រោងគឺរហូតទាល់តែសកម្មភាពថតចម្រៀង MV របស់លោក ដែលគ្រោងទុកមួយចំនួននៅកម្ពុជាត្រូវបានបញ្ចប់ទើបលោកចាកចេញ។ លោកក៏ជាតារាចម្រៀងខ្មែរក្រៅប្រទេសមួយរូបដែលចេះទាំងនិពន្ធ Original Song និពន្ធបទភ្លេង និងនិពន្ធប៉ារ៉ូលចម្រៀងផងដែរ ទើបបទចម្រៀងរបស់លោកនៅលើ YouTube ផ្ទុះការគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here