អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅរ៉េត រ៉ូស ត្រូវបានគេស្គាល់ថាជាតួអង្គអ្នកម្ដាយសម័យថ្មី ដែលកំពុងមានភាពលេចធ្លោក្នុងនៅក្នុងខ្សែរភាពយន្តភាគខ្មែរជាច្រើនមិនធម្មតាឡើង ។ អ្វីដែលគួរឱ្យកត់សម្គាល់ប្រជាប្រិយភាពរបស់អ្នកស្រី ទាំងសមត្ថភាពសម្ដែង បានទាក់ទាញផលិតករជាច្រើនឱ្យអ្នកស្រីថតរឿងជាបន្តបន្ទាប់មិនដាច់ រហូតអ្នកស្រីសឹងតែរកពេលដកឃ្លាដើម្បីសម្រាកពុំបានទោះស្ថិតក្នុងពេលមានជម្ងឺរកូវីដក្ដី។

សម្ថភាពពិសេសរបស់តួអង្គម្ដាយរូបនេះត្រូវបានផលិតក៏ជាប់ចិត្ត រហូតអ្នកស្រីទទួលបានឱកាសថតភាពយន្តភាគខ្នាតធំដល់ទៅ ៥រឿងឯណោះ ហើយជារឿងដែលកំពុងតែចាក់បញ្ចាំង និងត្រៀមបញ្ចាំងបន្តនៅក្នុងស្ថានីយ៍ទូរទស្សន៍តែមួយផងដែរ។

បើទោះអ្នកស្រីបានសម្ដែងនូវអារម្មណ៍រីករាយនឹងការងារដែលទទួលបាននៅក្នុងស្ថានីយ៍ទូរទស្សន៍តែមួយក្ដី តែអ្នកស្រី រ៉េត រ៉ូស បានសម្តែងនូវ អារម្មណ៍ព្រួយបារម្ភខ្លះដែរដោយខ្លាចទស្សនិកជនមានការ នឿយណាយនឹងឃើញវត្តមានរបស់ខ្លួនបង្ហាញនៅក្នុងរឿងដល់ទៅ ៥ ដែលបញ្ចាំងក្នុងប៉ុស្ត៍ទូរទស្សន៍ PNNដូចគ្នា គ្រាន់តែការដាក់បញ្ចាំងគឺមុននិងក្រោយគ្នាបន្តិចប៉ុណ្ណោះ។

ថ្មីៗនេះផងដែរអ្នកស្រីបាននឹងកំពុងត្រៀមថតខ្សែរភាពយន្តភាគរឿង « ពណ៌ជីវិត » ដែលបានធ្វើពិធីក្រុងពាលីដើម្បីធ្វើដំណើរការចេញថតរួចហើយកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០ នេះ ដែលជាស្នាដៃទី៥ របស់ទូរទស្សន៍ PNN រួមសហការណ៍គ្នា ផលិតជាមួយនឹងផលិតកម្ម PR Production ដែលមានអ្នកនាង ព្រំ រដ្ឋា ជាចាងហ្វាងផលិតកម្មផ្ទាល់តែម្ដង។

ទោះបីយ៉ាងណា អ្នកស្រី សប្បាយចិត្តដែលការងារ សម្តែងឈានដល់ វ័យច្រើនបន្តិច នៅតែមានផលិតករមើលឃើញ។ ទាំងនេះ អាចថាកើតចេញពីភាពព្យាយាម សមត្ថភាព ការគោរពពេលវេលា ។ សប្បាយចិត្តមួយ ទៀតឃើញ ភីអិនអិន ត្រៀមបន្ថែមម៉ោង ផ្សាយកុនខ្មែរដល់២ម៉ោង រិតតែអរ ដើម្បីលើកស្ទួយរឿងខ្មែរ។ ជាពិសេសដើម្បីអោយផលិតករខំ រឿងអ្វីដែលល្អ មានគុណភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here