ក្រោយរៀបការជាមួយស្វាមីដែលជាមន្ត្រីផ្កាយ3 អតីតតារាFacebook លោកជំទាវ សុន កណ្ណិកា កាន់តែជោគជ័យ និងមានភាពមមាញឹកខ្លាំងនៅក្នុងមុខជំនួយ។ បើទោះបីជាស្វាមីមមាញឹក ហើយអ្នកនាងផ្ទាល់ក៏មមាញឹកយ៉ាងណាក៏ដោយក៏អ្នកនាងនៅតែទទួលបានភាពកក់ក្ដៅពីស្វាមី ដោយមុននេះបន្តិចលោកជំទាវ បានបង្ហោះឱ្យអ្នកគាំទ្រឃើញថា ស្វាមីនៅតែមានការយកចិត្តទុកដាក់ចំពោះអ្នកនាងជាពិសេស គឺបារម្ភពីសុខភាពតែម្ដង ដោយបានទិញកង់សម្រាប់ហាត់ប្រាណជាកាដូរឱ្យអ្នកនាងមួយដោយបង្ហាញយ៉ាងច្បាស់ថា ស្វាមីអ្នកនាងមានការបារម្ភពីសុខភាពរបស់លោកជំទាវក្នុងពេលដែលលោកជំទាវគ្មានពេលទៅហាត់ប្រាណនៅក្នុងក្លឹប។

លោកជំទាវ បានសរសេរសាររំភើបចិត្តបង្ហោះនៅលើ Facebook Page ថា « សូមអគុណប្តីសំលាញ់នៅការដូដ៏មានអត្តន័យ ទោះបីជាវាមិនថ្លៃតែអូនចង់ស្រក់ទឹកភ្នែក 😭😭😭

មកពីធ្វេីការវិញស្រាប់តែឃេីញកង់2នៅផ្ទះក៏សួរប្តីថា “ ម៉េចទិញកង់ច្រេីនម៉េស ខ្លួនមួយសោះ”
គាត់ថា “ បងទិញអោយអូនឯងមួយ បងមួយ អាតូចរបស់អូនឯង អាធំរបស់បង ឃេីញមួយថ្ងៃៗរវល់នោះរវល់ គ្មានពេលគិតពីសុខភាពសោះ “
គ្រាន់តែលឺពិននេះចង់យំ យ៉ាងហោចណាស់ប្តីខ្ញុំនៅគិតបារម្ភខ្ញុំរហូត❤️❤️❤️❤️ Thank for loving me even if I don’t know how to love myself …»

លោកជំទាវ សុន កណ្ណិកា ក៏បានឆ្លើយប្រាប់អ្នកគាំទ្រថា នេះជាកាដូរដ៏មានតម្លៃសម្រាប់ជីវិតគ្រួសារ ដោយសារអ្នកនាងនិងស្វាមី អាចនិយាយបានថាមានរបស់ដែលមានតម្លៃនៅក្នុងជីវិតស្ទើរសព្វគ្រប់អស់ហើយ ដោយខ្វះតែការយកចិត្តទុកដាក់ និងភាពកក់ក្ដៅឱ្យគ្នាទៅវិញទៅមកស្របពេលដែលលោកជំទាវ និងស្វាមីសុទ្ធតែរវល់រៀងខ្លួនតែប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here