អ្នកគាំទ្រ ទេព សុភត្រា នៅតែចង់ឱ្យនាងបន្តការងារសិល្បៈ

0

អ្នកនាង ទេព សុភត្រា ធ្លាប់ អុកឡុក ការងារសិល្បៈ ច្រើនឆ្នាំមុន ដោយ ធ្លាប់ឆ្លង កាត់អាជីព កំប្លែង និង ចម្រៀង ព្រមទាំង ពិធីការិនី។ មានស្នាដៃក្នុង សិល្បៈ អ្នកនាង បាត់មុខ ច្រើនឆ្នាំ បើទោះជាមិនទាន់ផ្តាច់ចេញពីការសម្តែង។ យ៉ាងណា ទស្សនិកជន និង មិត្តភក្តិធ្លាប់ស្គាល់ ចង់បន្តអោយ អ្នកនាង នៅប្រឡូកដដែល។

អ្នកនាង ទេព សុភត្រា មានសមត្ថភាពច្រើន ក្នុងសិល្បៈ មិនថា ច្រៀង កំប្លែង និង ពិធីការិនី។ អំឡុង ចូលបម្រើ ការងារលើសិល្បៈ អ្នកនាង បាន ធ្លាប់ឡើង សម្តែង កំប្លែង តាមបណ្តា ស្ថានីយ៍ទូរទស្សន៍មួយចំនួន និងធ្លាប់កាន់កម្មវិធីតន្ត្រីផ្សាយបន្តផ្ទាល់ដែរ។ ព្យាយាម សាងការងារ សិល្បៈយ៉ាងផុសផុល ក៏ ស្រាប់តែថមថយ ដោយមិនដឹងថា អ្នកនាង រវល់ការងាររកសុីឬ មួយងាកទៅរវល់រឿង សាងគ្រួសារ។ ធ្លាប់ មានមុខលើ សិល្បៈ ច្រើនឆ្នាំមកហើយ ទើប អ្នកស្គាល់ អ្នកនាង ចង់អោយ នាង ត្រឡប់មកវិញចូល ការងារដើមម្តងទៀត។

គេមិនទាន់ដឹងថា អ្នកនាង សុភត្រា តាំងជំហរ បែបណា នោះទេ ក្រោយពេល មានការបង្ហាញ ព័ត៌មាននេះ ។ យ៉ាងណា សង្ឃឹមថា អ្នកនាង និង ចូលរួម បម្រើការងារ ឡើងវិញ តបការស្នើរបស់ អ្នកធ្លាប់ស្គាល់។ ជាពិសេសនិងមានអ្វីប្លែក ម្តងទៀត ដើម្បីពង្រីកស្នាដៃ អោយបានច្រើនជាងមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here