ក្រោយបាត់វត្តមានក្ន៧ងសង្គមសិល្បៈអស់មួយរយៈពេលធំ ពេលនេះលោក លី ពីរ៉ានុត ដែលធ្លាប់ជាតារាសម្តែង បង្ហាញម៉ូត និងជាអតីតអ្នកគ្រប់គ្រងទូទៅនៅក្រុមបង្ហាញម៉ូត Sun Models បានត្រឡប់មកកាន់វិថីសិល្បៈជាថ្មីម្ដងទៀតជាមួយនឹងក្ដីសង្ឃឹមថ្មី។ ក្រោយអាក់ខានមួយប្រាវធំលោកក៏ត្រឡប់មកម្ដងទៀតជាមួយនឹងភាពជឿជាក់មិនធម្មតា ដោយលោកសង្ឃឹមថានឹងអាចទាញយកប្រជាប្រិយភាពរបស់ខ្លួនពីមុនមកវិញបាន ជាមួយនឹងស្នាដៃថ្មីមួយចំនួនដែលលោកបានគ្រោងទុក។

លី ពីរ៉ានុត បានបណ្តោយ អោយ ឱកាស បាត់បង់ វាយបំបែកទីផ្សារ សិល្បៈ អស់ជាច្រើនឆ្នាំ បណ្តោយអោយគេ វ៉ាទៅមុខ ខណៈលោកក៏ពេញចិត្តជាមួយ សិល្បៈ ។ ពេលនេះ លោករ៉ានុត ឈប់បណ្តោយ អោយពេលវេលា ខកខានហើរ ទៅឥតប្រយោជន៍ទៀតហើយ ដោយលោក បានប្រកាស មកទីលានសិល្បៈឡើងវិញ។មិន ត្រឹមតែប៉ុណ្ណឹង លោកក៍ មានមុខរបរពេញ ដៃ ដែលធ្វើអោយ គេភ្ញាក់ផ្អើលថា មកវិញត្រូវប៉ាន់ណាស់។
លោករ៉ានុត បានបើកហាងលក់ខោអាវ និងហាង បុកល្ហុង ឈ្មោះ«ទូកហោះ » មាន់អាំង និង គ្រឿងសមុទ្រ ស្ថិតផ្លូវឡេីងវិទ្យាល័យសម្ដេចឪ​ ភូមិតារាងបាល់​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយជ័យ។

លោក រ៉ានុត ថ្លែងថា កំពុង មមាញឹកនមុខរបរ មួយរយៈ នេះទើប មិនសូវ បានមកចូល បម្រើការងារសិល្បៈ ។ ប៉ុន្តែចិត្តនៅតែនឹករលឹក ហើយ ចង់មកកន្លែង ដើមនេះវិញណាស់។ យ៉ាងណា លោក នឹងបន្តចូល សិល្បៈវិញ ដូចមុនដោយ មិនចង់បោះបង់ ដើម្បី បំពេញ បំណង ប្រាថ្នា ឡើងវិញម្តងទៀត។ លោករ៉ានុត ថ្មីៗនេះក៍ បានចេញ អឹមវី១ បទជូនម្តាយថ្ងៃបើករបររកសុី ផងដែរធ្វើអោយអ្នកម្តាយរំភើបចិត្តពន់ពេក។

LEAVE A REPLY

Please enter your comment!
Please enter your name here