ប្រិយមិត្តដែល បាន ធ្លាប់ទស្សនា រឿង «កុមារីអាយុ២៥ឆ្នាំ» តាំងពីវគ្គ មួយមកដល់វគ្គ២ សរសើរថា មានការទាក់ទាញ និងល្អមើលល្អសើច។ ពិសេស កាន់តែសប្បាយរីករាយ ជាមួយ បទចម្រៀង ដែលពោរពេញដោយ កំប្លែង និងពិរោះ។ យ៉ាងណា ពេលនេះយើង សូមណែនាំតារាចម្រៀង ក្នុងសាច់រឿងខាងលើ អោយលោកអ្នកបានដឹង។
លោក ម៉ុង ម៉ានុត ជាប្អូនប្រុសពៅ របស់ តារាចម្រៀង ម៉ានិត ក្នុងចំណោម បងប្អូន៣នាក់ ស្រីកណ្តសល។ ម៉ានុតនេះ ឯងដែល បានច្រៀង ចម្រៀង «កុមារីអាយុ២៥ ឆ្នាំ» វគ្គ១ សំឡេងស្រី ។ ម៉ានុត ក៏ជាចៅ របស់ អ្នកស្រី ពាន់ ភួងបុប្ឋា ដែល មានសមត្ថភាព អាចច្រៀង និង និពន្ឋចម្រៀងបាន ។ ម៉ានុតចេះច្រៀង តាំងពីអាយុ ១២ឆ្នាំ ដោយមិនបាន ចូលប្រឡង ចម្រៀង នៅ កន្លែងណាឡើយ។
និយាយ អោយដឹង ថ្ងៃ សម្ពោធ រឿង «កុមារីអាយុ២៥ឆ្នាំ»វគ្គ៣ លោកម៉ានុត ដែលមានវ័យ១៩ ឆ្នាំ ថ្លែងថា លោកភ្ញាក់ផ្អើលដែល មកច្រៀងចម្រៀង ភាពយន្តខាងលើម្តងទៀត។ ចម្រៀង និង ការដឹកនាំរឿង តែងនិពន្ឋ គឺ លោកស្រឡាញ់និងចង់ស្នង ជូនលោកយាយ ដោយមិនដឹងថា អាចធ្វើបានកម្រិតណានោះទេ។ ចេះច្រៀង លោកបាន ធ្លាប់និពន្ឋ ជូន បងម៉ានិត បានប៉ុន្មាន៣បទ និងបទចម្រៀងរបស់លោកផ្ទាល់។ យ៉ាងណា លោកមិនប្រាថ្នាលើការជ្រង ច្រៀងក្នុងផលិតកម្មណានោះទេ គឺអាចច្រៀង និពន្ឋ បង្កើតសាច់ភ្លេង ផលិតដោយខ្លួនឯង បាន និងគិតថា មិនពិបាកឡើយ។
គួរបញ្ជាក់ថា រឿង «កុមារីអាយុ២៥ឆ្នាំ» វគ្គ៣ សហការផលិតដោយ ផលិតកម្មកងចក្រភាពយន្ត ដែលស្រឡាញ់ស្នាដៃភាពយន្តរបស់ អ្នកស្រីពាន់ ភួង ទើបពេញចិត្ត។ រឿងវគ្គ៣ នេះ ដាក់បញ្ចាំងជា ផ្លូវការ នារោងភាពយន្តលេជេនទាំងអស់ នៅថ្ងៃ ១៧ កញ្ញា ឆ្នាំ២០២០ តទៅ។ នៅចុងឆ្នាំ ផលិតកម្មកងចក្រ ភីកឈ័រ ក៏ ត្រៀម ដាក់បញ្ចាំងរឿង «ពេលម៉ែចាស់ទៅ» ដែលនិយាយពីម្តាយ ហើយក៏ជាស្នាដៃ និពន្ឋ របស់ អ្នកស្រីពាន់ ភួងបុប្ឋាដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here