មហាជន ក៏ដូចជាមិត្តភ័ក្កធ្លាប់រួមក្រុមតន្ត្រី ពិតជាមានការភ្ញាក់ផ្អើល ព្រោះថាមួយរយៈខ្លីប៉ុណ្ណោះ នូ សុវណ្ណដាណេ មានការអភិវឌ្ឍន៍ខ្លាំងមែនទែន ទាំង សមត្ថភាពសម្លេង និង ការរៀបចំតុបតែងខ្លួន រហូតដល់មិត្តភ័ក្កខ្លះចំណាំសឹងតែមិនចង់បាន រួមជាមួយការបង្ហាញខ្លួន ក្នុងកម្មវិធី ប្រគុំតន្ត្រី និង កម្មវិធីកំសាន្ត ជាច្រើន ស្ទើរតែគ្រប់ប៉ុស្ត៍ គេសង្កេតឃើញ ស្ទាយ៍រៀបចំខ្លួន កាន់តែប្រសើរឡើង និង កាន់តែមានភាពទាក់ទាញ។

ក្រោយ ពីលុកលុយក្នុងសិល្បះ មួយរយៈខ្លី គេឃើញ អតីតបេក្ខជន Xfactor Cambodia រដូវកាលទី១ និង អតីតអ្នកចម្រៀងច្រៀងតាមរោងការ រួមជាមួយកម្មកររោងចក្រ រូបនេះ បានផ្លាស់ប្តូរមុខមាត់ថ្មី យ៉ាងឆាប់រហ័សដោយមិននឹកស្មាន ។ រូបគេ ស្រាប់តែ បង្កើនបានការងារជាច្រើន នៅតាមកញ្ចក់ទូរទស្សន៍ និងតាមកម្មវិធីជាច្រើនទៀត។

នូ សុវណ្ណដាណេ លើកឡើងថា រវល់ ការងារច្រើន ទាំងច្រៀងប្រចាំហាង ពិធីករនៅ កម្មវិធីឆានែល ឡើងកម្មវិធីទូរទស្សន៍ជាច្រើន។ លើសពីនេះ លោកនិងតារាមួយចំនួនទៀតនឹង បង្ហាញ បទចម្រៀង បែប Original របស់ ពួកយើងនៅក្នុង ឆានែល Jack Khun media ផង ដែរ។ លោកមានគោលជំហរថា បើស្រឡាញ់ការងារអ្វីមួយ មានតែការតាំងចិត្តព្យាយាម ហើយមានសុជីវធម៌ គោរពការងារ រៀមច្បង នោះជាសញ្ញា ជួយអោយ យើងទៅមុខមួយជំហ៊ានៗ ។ លោកនឹង ខិតខំ ប្រឹងប្រែងលើ ការងារសិល្បៈនេះ ជាបន្តទៀត ដើម្បី បង្កើនស្នាដៃ និងសមត្ថភាព ជូនទស្សនិកជនបានដឹង។

LEAVE A REPLY

Please enter your comment!
Please enter your name here